ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថៃ មានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរចរណ៍ប្រចាំឆ្នាំ ច្រើនជាងគេទី ២នៅអាស៉ី, ការត្រួតពិនិត្យ សុវត្ថិភាពយានយន្ត ក៏បានចុះខ្សោយ ដែរដោយសារ អំពើ ពុករលួយ

47

បាងកក៖មនុស្សប្រហែល ២០,០០០នាក់បានស្លាប់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ជារៀងរាល់ឆ្នាំ នៅក្នុងប្រទេសថៃ ដោយជាមធ្យមមានច្រើនជាង ៥០នាក់ក្នុងមួយថ្ងៃ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែតុលា ឆ្នាំ ២០២៤។

តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) ថៃ មានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេទី ២នៅអាស៉ី បន្ទាប់ពីប្រទេសនេប៉ាល់ ហើយជាប់ចំណាត់ថ្នាក់ទី ១៦នៅលើពិភពលោក ដូចគ្នានឹងប្រទេសឆាដ Chad ប្រទេស Guinea-Bissau ដែរ។ អង្គការឃ្លាំមើលសុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់ប្រទេសថៃ (Thai RSC) បានឱ្យដឹងថា នៅឆ្នាំនេះ មានអ្នកស្លាប់ជាង ១០,០០០ នាក់ និងរបួស ៦០០,០០០នាក់ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍។

អត្រាគ្រោះថ្នាក់ និងអ្នកស្លាប់កើនឡើងខ្ពស់ មាននៅអំឡុងពេលប្រារព្ធពិធីបុណ្យធំៗ ដូចជា ចូលឆ្នាំថ្មី និងសង្ក្រាន្ត ក៏ដូចជាបុណ្យអុំទូក។ ការបើកបហួសល្បឿនកំណត់ បើកបរក្នុងលក្ខណៈស្រវឹង ស្ថានភាពផ្លូវមិនល្អ និងយានយន្ដគ្មានសុវត្ថិភាព សុទ្ធតែបានរួមចំណែកបង្កគ្រោះថ្នាក់ចរារណ៍។

ដោយឡែក ការ អនុវត្ត ច្បាប់ សុវត្ថិភាពត្រូវ បាន បំផ្លាញ ជា យូរ មក ហើយ ដោយកត្តា ប៉ូលិស ចរាចរណ៍ ខ្លះទទួល សំណូកហើយបិទភ្នែកចំពោះ ករណី ល្មើស ច្បាប់ ដូច ជា ការ បើកបរ ហួស ល្បឿនកំណត់ ឬ អ្នក ជិះ ម៉ូតូ មិន ពាក់មួក សុវត្ថិភាព។ ក្រៅពីនេះ ការត្រួតពិនិត្យ សុវត្ថិភាពយានយន្ត ក៏បានចុះខ្សោយ ដែរដោយសារ អំពើ ពុករលួយ។

គួរបញ្ជាក់ថា ការស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ បានធ្វើឱ្យ ថៃ ខាតបង់សេដ្ឋកិច្ច គិតជាទំហំទឹកប្រាក់ប្រហែល ១៥.៥ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០២២ ស្មើនឹងជាង ៣ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេស៕

អត្ថបទដែលជាប់ទាក់ទង