គំនិតបញ្ញវ័ន្ដ៖ ទស្សនៈនានារបស់ស្ដេចត្រាញ់ទាំង៣ក្នុងរឿងសាមកុក
ភ្នំពេញ៖ឆាវ ឆាវ ឬ ឆាវ ម៉ុងទ័រគឺជាស្ដេចត្រាញ់មួយរូបក្នុងរឿងនគរទាំង៣(សាមកុក)គាត់ជាមនុស្សផ្ដាច់ការ សាហាវដែលដូម្បីតែកូនបង្កើតខ្លួនឯងក៏សម្លាប់ដែរ។ឆាវ ឆាវបាននិយាយថា«គាត់ស៊ូក្បត់មនុស្សលើលោកតែមិនឲ្យមនុស្សលើលោកក្បត់គាត់ឡើយ»។
ទស្សនៈទាំង១០របស់ឆាវឆាវគឺទី១៖បរាជ័យមានអី្វគួរឱ្យខ្លាច!អ្វីដែលគួរឱ្យខ្លាចគឺចិត្តបរាជ័យ។ទី២៖ការចរចារបែងចែកជា២ប្រភេទគឺចរចារនិងសុំចរចារ។ទី៣៖កិច្ចការធំត្រូវពឹងលើអ្នកមានសមត្ថភាព។ទី៤៖ខ្ញុំស្រលាញ់តែមនុស្សស្មោះហើយស្មោះចំពោះតែខ្ញុំម្នាក់គត់។ទី៥៖ចេះខ្មាស់គេទើបល្អ ចេះខ្មាស់គេទើបក្លាហាន។ទី៦៖ជោគជ័យក៏មកពីសង្ស័យច្រើន បរាជ័យក៏មកពីសង្ស័យច្រើន។ទី៧៖តាំងពីដើមមកខ្ញុំប្រើមនុស្សទុកចិត្តទើបប្រើបើសង្ស័យខ្ញុំមិនប្រើឡើយ។ទី៨៖មនុស្សមានគំនិតខុសគ្នាមិនអាចសហការគ្នាបានទេ។ទី៩៖របស់ប្រើអស់ពីប្រយោជន៍,មនុស្សប្រើអស់ពីសមត្ថភាព។ទី១០៖អ្នកស្លាប់មិនអាចរស់ឡើងវិញបាន តែអ្នកនៅរស់ត្រូវរែកកិច្ចការធំ។
ចំពោះទស្សនៈ១០ចំណុចពី លៀវ ប៉ីដែលជាស្ដេចត្រាញ់គ្រប់គ្រងនគរមួយដែរនោះ
គឺជាមនុស្សមានគុណធម៌ដែលទស្សនៈទាំង១០របស់គាត់គឺទី១៖ប្រភពដើមនៃភាពច្របូកច្របល់នោះមកពីចិត្តមនុស្សប្របូកច្របល់។ទី២៖គេក្បត់ខ្ញុំជារឿងរបស់គេតែខ្ញុំមិនក្បត់នឹងគុណធម៌របស់ខ្ញុំទេ។ទី៣៖ផ្លូវត្រង់មិនវិនាសគុណធម៌មិនសាបសូន្យ។ទី៤៖ទោះបីខ្ញុំស្លាប់ដោយសាររាស្ត្រក៏ដោយក៏ខ្ញុំមិនរត់ចោលប្រជារាស្ត្រដែរ។ទី៥៖រៀបក្បួនយុទ្ធក្នុងជំរុំសម្រេចការចាញ់ឈ្នះនៅសមរភូមិ។ទី៦៖ឱ្យតែខ្ញុំនៅសល់ដង្ហើមខ្ញុំស៊ូដល់ទីបញ្ចប់។ទី៧៖បើចង់ធ្វើកិច្ចការធំមិនត្រូវពឹងលើតែការប្រយុទ្ធទេ។ទី៨៖ត្រូវចេះធ្វើចាញ់ដើម្បីជ័យជំនះត្រូវចេះធ្វើល្ងង់ដើម្បីរៀនសូត្រ។
ទី៩៖បើយើងជ្រកកោននៅកន្លែងគេទោះមានរឿងអ្វីក៏ដោយក៏ត្រូវតែទ្រាំដែ។ទី១០៖សុខចិត្តឱ្យមនុស្សក្នុងលោកក្បត់ខ្ញុំ ក៏ខ្ញុំមិនក្បត់មនុស្សក្នុងលោកជាដាច់ខាត។
ចំពោះស៊ុន ឈាន ដែលជាស្ដេចត្រាញ់គ្រប់គ្រងនគរមួយដែរនោះក៏បានបង្ហាញទីទស្សន៖ទាំង១០របស់ខ្លួនដែរថាទី១៖ការដឹកនាំពឹងលើប្រាជ្ញាជាងការពឹងលើកម្លាំងតែម្យ៉ាង។ទី២៖មានតែយើងខ្លាំងខ្លួនឯងទេទើបអ្នកដទៃព្រមជួយយើង។ទី៣៖មេដឹកនាំល្អត្រូវមានតម្លាភាពនិងយុត្តិធម៌ចំពោះកូនចៅ។ទី៤៖សុខចិត្តធ្វើល្ងង់រៀនពីគេ ល្អជាងធ្វើចេះមិនបានរៀនអ្វីសោះ។
ទី៥៖ត្រូវបើកចិត្តឱ្យធំគិតពីផលប្រយោជន៍រួមជាធំទើបជាម្ចាស់ល្អមួយ។ទី៦៖បើគេមិនបំពានខ្ញុំទេខ្ញុំក៏មិនធ្វើបាបគេដែរទឹកស្ទឹងមិនបំពានទឹកទន្លេឡើយ។ទី៧៖ត្រូវហ៊ានលះបង់ប្រយោជន៍ផ្ទាល់ខ្លួនបើចង់សម្រេចបានប្រយោជន៍រួម។ទី៨៖ច្បាប់មិនតឹងរ៉ឹងគេមិនខ្លាចដល់ដំណាក់កាលចំបាច់កាន់តែត្រូវតឹងរ៉ឹង។ទី៩៖នៅពេលយើងទន់ខ្សោយសម្បូរអ្នកមើលងាយច្រើនជាងអ្នកជួយជ្រោមជ្រែង។ទី១០៖បើគ្រាន់តែរឿងតូចតាចក៏អាចធ្វើឱ្យយើងខឹងគ្រប់គ្រងមិនបានតើមានមុខមាត់អ្វីធ្វើជាស្ដេចផែនដី៕