ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាវាចម្បាំងរុស្ស៉ី និងចិន ដឹកនាំការធ្វើសមយុទ្ធរួមគ្នា នៅក្នុងតំបន់ប៉ាស៊ីហ្វិក

33

Reuters៖ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី Interfax នៅថ្ងៃអង្គារ ទី៨ ខែតុលានេះបាន ឱ្យដឹងថានាវាចម្បាំងរបស់កងទ័ពជើងទឹកចិន និងរុស្ស៉ី បានធ្វើសមយុទ្ធរួមគ្នា ដើម្បីពង្រឹងសមត្ថភាពប្រឆាំងនាវាមុជទឹក នៅភាគពាយព្យនៃមហាសមុទ្រប៉ាស៊ីហ្វិក ជាផ្នែកមួយនៃប្រតិបត្តិការល្បាតរួមគ្នាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ នេះបើតាមការ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីកងទ័ពជើងទឹករុស្ស៉ី Interfax បាននិយាយថានាវាចម្បាំងរបស់កងទ័ពជើងទឹកចិន និងរុស្ស៉ី បានចាប់ផ្ដើមធ្វើប្រតិបត្តិការ ល្បាតរួមគ្នា នៅបន្ទាប់ពីបានចូលរួមសមយុទ្ធជើងទឹក Beibu/Interaction 2024 កាលពីខែកញ្ញាកន្លងទៅ។ ប៉ុន្តែ ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ីមួយនេះមិនបានផ្ដល់ ព័ត៌មានលម្អិតថាតើសមយុទ្ធនេះនឹងត្រូវបញ្ចប់នៅពេលណានោះទេ។
គួរបញ្ជាក់ថា បើតាម Interfax ខាងភាគីរុស្ស៉ី មាននាវាពិឃាដប្រឆាំងនាវាមុជទឹក Admiral Panteleyev និង Admiral Tributs របស់កងទ័ពជើងទឹករុស្ស៉ីប្រចាំ តំបន់ប៉ាស៊ីហ្វិក ចូលរួមក្នុងសមយុទ្ធជាមួយចិន ខណៈភាគីចិនមាននាវាពិឃាដ Xining និង Wuxi ព្រមទាំងនាវាចម្បាំង Linyi និងនាវាផ្គត់ផ្គង់ Taihu៕

អត្ថបទដែលជាប់ទាក់ទង