ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដោយសប្បាយរីករាយប្រមាណ៩០ម៉ឺននាក់ ក្នុងថ្ងៃចុងក្រោយនៃព្រះរាជពិធីបុណ្យអុំទូក
ភ្នំពេញ៖ ឆ្នាំ២០១៨ នេះបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដោយសប្បាយរីករាយប្រមាណ៩០ម៉ឺននាក់ក្នុងថ្ងៃចុងក្រោយនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក្រោមបរិយាកាសស្និតស្នាល កក់ក្តៅ និងសោមនស្សរីករាយក្រៃលែង។
មន្ត្រីរដ្ឋបាលរាជធានីបានលើកឡើងថា៖ ការមកទស្សានាច្រើននេះបង្ហាញឱ្យឃើញថា ប្រជាពលរដ្ឋមានជំនឿលើសន្តិភាព មានសេចក្តីកក់ក្ដៅក្នុងចិត្ត មានជីវភាពធូរធារ ទើបបងប្អូនមានលទ្ធភាពចូលរួមទទួលយកនូវភាពសប្បាយយ៉ាងច្រើនសន្ធឹកសន្ធាប់៕