គំនិតបញ្ញវ័ន្ដ៖ហ្សាក់ឡូបន្សល់នូវគំនិតអ្វីខ្លះសម្រាប់មនុស្សជំនាន់នេះ?
ភ្នំពេញ៖ឆាលី ឆាភ្លីន (Chili Chaplin)ដែលប្រជាជនខ្មែរទូទៅស្គាលថាហ្សាក់ឡូនោះគឺជាស្ដេចកំប្លែងស្ងួតដែលមនុស្សទូទៅទទួលស្គាល់ពីទេពកោសលរបស់គាត់។
មុនលាលោកនេះទៅស្ដេចកំប្លែងរូបនេះបានបន្សល់ទុកនូវសម្ដីដ៏មានន័យចំនួន៦ឃ្លាសម្រាប់មនុស្សជំនាន់ក្រោយពិចារណាដែលឃ្លាទាំង៦នោះគឺ៖ទី១៖ថ្ងៃដែលគ្មានការសើចសប្បាយគឺជាថ្ងៃដែលខ្ជះខ្ជាយបំផុត។ទី២៖ខ្ញុំមានបញ្ហាជាច្រើននៅក្នុងជីវិតរបស់ខ្ញុំប៉ុន្តែរបបូរមាត់ខ្ញុំវាមិនដែលដឹងទេ វាតែងតែញញឹមជានិច្ច។
ទី៣៖ គ្មានថ្ងៃណាអ្នកអាចមើលឃើញឥន្ទធនូបាននោះទេប្រសិនបើអ្នកមើលទៅក្រោមនោះ។ទី៤៖ការស្រមើស្រម៉ៃ គឺគ្មានបានការអ្វីទាំងអស់ ប្រសិនបើមិនធ្វើវាទេនោះ។ទី៥៖ កញ្ចក់គឺជាមិត្តដ៏ល្អបំផុតរបស់ខ្ញុំព្រោះថានៅពេលខ្ញុំយំវាមិនដែលសើចទេទី៦៖ខ្ញុំតែងតែដើរកាត់ភ្លៀង ព្រោះធ្វើដូច្នេះ គ្មាននរណាម្នាក់ឃើញខ្ញុំយំនោះទេ៕