ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្អូនកីឡាករ និងបងប្អូនប្រជាពលរដ្ឋធ្វើដំណើរ វិលទៅកាន់លំនៅដ្ឋានវិញ ប្រកបដោយសុខសុវត្ថិភាពតាមផ្លូវ

73


ភ្នំពេញ៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ បានបញ្ចាប់ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ តាមរយៈ ហ្វេសប៊ុកផ្លូវការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទុក បានបញ្ចប់ប្រកបទៅដោយភាពសប្បាយរីករាយ នៅគ្រប់ទីកន្លែងទូទាំងប្រទេស។

សម្តេចតេជោ ហ៊ុន សែន បានអរគុណដល់អាជ្ញាធរ និងកងកម្លាំង​សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមការពារថែរក្សាសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងភ្នាក់ងារសុខាភិបាល ដែលបានផ្តល់នូវការមើលថែសុខភាព ជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិបានសប្បាយរីករាយ នៅក្នុងឱកាសបុណ្យអុំទូក ដែលមានរយៈពេល៣ថ្ងៃមកនេះ។

សម្តេចតេជោ បានថ្លែងថា “ពិធីបុណ្យអុំទុកបានបញ្ចប់ប្រកបទៅដោយភាពសប្បាយរីករាយ នៅគ្រប់ទីកន្លែងទូទាំងប្រទេស។ សូមអរគុណដល់កីឡាករប្រណាំងទូកទាំងអស់ និងគណ:កម្មការទូក ដែលបានចូលរួមដឹកនាំប្រកួតប្រជែង នៅក្នុងពីធីបុណ្យអុំទូក ដ៏អធិកអធមនេះ។ សូមបងប្អូនកីឡាករ និងបងប្អូនប្រជាពលរដ្ឋធ្វើដំណើរ វិលទៅកាន់លំនៅដ្ឋានវិញ ប្រកបដោយសុខសុវត្ថិភាពតាមផ្លូវ។ ទន្ទឹមនឹងនេះដែរ សូមអរគុណដល់អាជ្ញាធរ និងកងកម្លាំង​ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមការពារថែរក្សា សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងភ្នាក់ងារសុខាភិបាល ដែលបានផ្តល់នូវការមើលថែសុខភាព ជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានសប្បាយរីករាយ នៅក្នុងឱកាសបុណ្យអុំទូក ដែលមានរយៈពេល៣ថ្ងៃមកនេះ។ សូមបងប្អូនចូលរួមសម្អាតសំរាម និងបរិស្ថានអោយបានស្អាតល្អ ដើម្បីសុខភាពយើងទាំងអស់គ្នា។ កម្ពុជាមានសុខសន្តិភាព គឺផ្តល់ឱកាសអោយយើងទាំងអស់គ្នាបានប្រារព្ឋពិធីបុណ្យធំៗជាច្រើននៅក្នុងប្រទេស ព្រមទាំងបានទាក់ទាញទេសចរណ៍រាប់លាននាក់ក្នុងមួយឆ្នាំៗ។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អ”៕

អត្ថបទដែលជាប់ទាក់ទង