សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចូលក្រាបបង្គំគាល់ព្រះមហាក្សត្រ និងព្រះមហាក្សត្រី ក្នុងឱកាសព្រះរាជពិធីគម្រប់ ២០ព្រះវស្សា នៃការយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិ និងថ្វាយធនបត្រអនុស្សាវរីយ៍ប្រភេទ ២០០ ០០០រៀលថ្មី
ភ្នំពេញ៖នៅព្រឹកថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចូលក្រាបបង្គំគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រះបរមរាជវាំង ក្នុងឱកាសព្រះរាជពិធីគម្រប់ ២០ ព្រះវស្សា នៃការយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិ របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងថ្វាយធនបត្រអនុស្សាវរីយ៍ប្រភេទ ២០០.០០០ រៀលថ្មី និងសៀវភៅក្បាច់បាតមូលដ្ឋានគ្រឹះ នៃរបាំព្រះរាជទ្រព្យ៕