ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ អញ្ជើញបិទការប្រកួតទូកដែលរៀបចំដោយរដ្ឋបាលខេត្តបាត់ដំបង និងប្រកាសម្ចាស់ជយលាភី

36


បាត់ដំបង៖ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាពបិទការប្រកួតទូក ដែលរៀបចំដោយរដ្ឋបាលខេត្តបាត់ដំបង និងប្រកាសប្រគល់រង្វាន់ជូនម្ចាស់ជយលាភី។
ឯកឧត្ដម សុខ លូ អភិបាលខេត្តបាត់ដំបង រដ្ឋបាលខេត្តបានរៀបចំព្រឹត្តិការណ៍ប្រណាំងទូក រយៈពេល២ថ្ងៃ ពោលចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ដូចបណ្ដាឆ្នាំកន្លងទៅដែរ ដើម្បីជាការអបអរសាទរថ្ងៃចេញព្រះវស្សា ក្រោមម្លប់នៃសុខសន្ដិភាព។
ឯកឧត្ដមអភិបាលខេត្ត បានគូសបញ្ជាក់ថា រៀងរាល់ឆ្នាំរដ្ឋបាលខេត្តបាត់ដំបង តែងតែរៀបចំពិធីអុំទូក និងការប្រគុំតន្ដ្រីនៃឡើង ដើម្បីបង្កបរិយាកាសសប្បាយរីករាយដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់។ ឯកឧត្ដមបន្ដថា ការរៀបចំនេះក៏ផ្ដល់ឱកាសឲ្យអាជីវករ ឬអ្នកលក់ដូរទទួលបាននូវផលចំណេញផ្នែកសេដ្ឋកិច្ច និងមួយទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរ។
ទន្ទឹមគ្នានេះ ឯកឧត្ដមបានអំពាវនាវដល់ចំណុះទូកទាំងអស់ ត្រូវរក្សានូវក្របសីលធម៌ក្នុងការប្រកួត ពោលត្រូវចេះយោគយល់អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ដោយត្រូវគិតថា ការប្រកួតប្រជែងនេះដើម្បីតែភាពសប្បាយរីករាយប៉ុណ្ណោះ។ ដោយឡែក ឯកឧត្ដមក៏បានអំពាវនាវដល់អ្នកចូលរួមទាំងអស់ ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ពិសេសយុវជន៕

អត្ថបទដែលជាប់ទាក់ទង