ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មេដឹកនាំកំពូលអ៉ីរ៉ង់ ថាហាម៉ាសនឹងនៅតែបន្តរស់រានមានជីវិត ទោះលោក Sinwar ត្រូវបានអ៉ីស្រាអែលសម្លាប់ក៏ដោយ

11

តេហេរ៉ង់៖មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei នៅថ្ងៃសៅរ៍ ទី១៩ ខែតុលានេះបាននិយាយថាក្រុមហាម៉ាសនៅមានជីវិត ហើយនឹងនៅ តែបន្តរស់រានមានជីវិត បើទោះជាមេដឹកនាំរបស់ពួកគេគឺលោក Yahya Sinwar ត្រូវបានអ៉ីស្រាអែលសម្លាប់ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។
លោក Khamenei បានគូសបញ្ជាក់ដូច្នេះថា «ការសម្លាប់របស់លោក Sinwar គឺជារឿងដ៏សោកសៅបំផុតសម្រាប់រណសិរ្សតស៊ូប្រឆាំងអ៉ីស្រាអែល ប៉ុន្តែវានឹង មិនមែនជាទីបញ្ចប់នោះទេ បើទោះជាលោក Sinwar បានពលីជីវិតទៅហើយក៏ដោយ។ ចលនាអ៉ីស្លាមប៉ាឡេស្ទីននៅមានជីវិត ហើយនឹងបន្តរស់រានមានជីវិត»។
គួរបញ្ជាក់ថា លោក Sinwar ត្រូវបានទាហានអ៉ីស្រាអែលសម្លាប់ នៅក្នុងការវាយប្រយុទ្ធគ្នានៅភាគខាងត្បូងនៃតំបន់ហ្កាហ្សា កាលពីថ្ងៃទី១៦ ខែតុលា ហើយ ក្រុមក្រុមហាម៉ាសកាលពីថ្ងៃសុក្រ ទី១៨ ខែតុលា បានទទួលស្គាល់ថាលោក Sinwar ស្លាប់នៅក្នុងការប្រយុទ្ធគ្នាជាមួយទាហានអ៉ីស្រាអែល រហូតដល់ដង្ហើម ចុងក្រោយ៕

អត្ថបទដែលជាប់ទាក់ទង