ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់អ្នកលេងល្បែងស៊ីសងខុសច្បាប់ ជល់មាន់ និងលេងអាប៉ោងដាក់លុយ ចំនួន១៥ នាក់

132

កំពង់ចាម៖ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១១ និង ៣០នាទី បន្ទាប់ពីទទួលបាន ព័ត៌មានពីប្រជាពលរដ្ឋ កម្លាំងរបស់អធិការដ្ឋាននគរបាលស្រុក ជើងព្រៃ សហការជាមួយកម្លាំង របស់ប៉ុស្តិ៍នគបាលរដ្ឋបាលខ្នុរដំបង និងគោករវាង ដឹកនាំដោយ លោកវរសេនីយ៏ឯក ប្រាក់ សុគុណ អធិការនគរបាលស្រុក បានចុះបង្ក្រាប ទីតាំងលួចលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ និងលេងអាប៉ោងដាក់លុយ) មួយកន្លែង នៅចំណុចចំការស្វាយចន្ទីរព្រំប្រទល់ ឃុំគោករវាង , ឃុំខ្នុរដំបង ស្រុកជើងព្រៃ និងឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម ជាលទ្ធផលឃាត់ខ្លួនបានមុខសញ្ញាអ្នកលេងល្បែងបានចំនួន១៥ នាក់៕

អត្ថបទដែលជាប់ទាក់ទង