ចាប់ផ្សឹកលោកសង្ឃមួយអង្គ និងបញ្ជូនខ្លួនទៅតុលាការ ក្រោយយកដែកឆាបប៉ងចាក់សម្លាប់ស្ត្រីម្នាក់
បន្ទាយមានជ័យ៖ ករណីលោកសង្ឃមួយអង្គ យកដែកឆាបចាក់សម្លាប់ស្ត្រីម្នាក់រកស៊ីវីង នៅប៉ោយប៉ែត ត្រូវបានលោក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្រោយពីរកឃើញបទល្មើសរួចមក បានរាយការណ៍ជូនទៅខាងការិយាល័យធម្មការនិងសាសនា ហើយក៏បានធ្វើពិធីផ្សឹកសង្ឃអង្គនេះ រួចរាល់ផងដែរ។ បច្ចុប្បន្ននេះ ជនសង្ស័យ កំពុងស្ថិតនៅក្រោមការសួរនាំរបស់នគរបាលនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។
សូមបញ្ជាក់ថា ព្រះសង្ឃមួយអង្គត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនយកទៅសួរនាំ ក្រោយបានធ្វើសកម្មភាពយកដែកឆាបចាក់លើរូបរាងកាយលើស្ត្រីអាជីវករវេលុយវីងម្នាក់ បណ្តាលឲ្យរបួសធ្ងន់ ផ្តើមចេញពីទំនាស់ស្នេហា កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅចំណុចដីវាលអូរខៃដន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តែជំហ៊ានដំបូងត្រូវមជ្ឈដ្ឋានប្រជាពលរដ្ឋសង្ស័យរឿងស្នេហាត្រីកោណ។
ព្រះសង្ឃដែលត្រូវនគរបាលឃាត់ខ្លួន មានព្រះនាម ឈ្មោះទន់ សាវន អាយុ៥២ឆ្នាំ ។ សង្ឃអង្គនេះ គង់នៅវត្តស្វាយចាស់ ក្នុងភូមិកំពង់ស្វាយ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជាបុរសពោះម៉ាយកូន១នាក់ស្នាក់នៅភូមិ១សង្កាត់ព្រះពន្លាក្រុងសេរីសោភ័ណ្ឌ. រីឯស្ត្រីរងគ្រោះមានឈ្មោះ សេង ផល្លា អាយុ៤៦ឆ្នាំ របួសធ្ងន់ ជាអាជីវករវេលុយវីង ជាស្រី្តមេម៉ាយកូន៤នាក់ នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ពេលនេះត្រូវបានគេបញ្ជូនទៅសង្គ្រោះក្នុងមន្ទីរពេទ្យ នៅទីក្រុងបាងកក ប្រទេសថៃ។
ប្រភពពីសាក្សីនៅម្តុំកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលមានហេតុការណ៍នេះកើតឡើង គេបានឃើញស្ត្រីម្នាក់ខាងលើ បើករថយន្តម៉ាកហាយឡិនឌ័រ មកកាន់ចំណុចអូរខៃដន ក្រោយមកស្រាប់តែមានព្រះសង្ឃ ទន់ សាវន បានដើរពីម្តុំគេលក់អីវ៉ាន់ មកចូលក្នុងឡាន បានមួយសន្ទុះ ក៏ស្រាប់តែមានការប្រើអំពើហិង្សាកើតឡើង ដែលបង្កដោយលោកសង្ឃអង្គនេះ បានយកដែកឆាប មកចាក់ប៉ងសម្លាប់ស្ត្រីរងគ្រោះ ត្រូវបានអ្នកស្រុកឃើញផ្អើលឆោឡោ បានរាយការណ៍ជូនទៅសមត្ថកិច្ច ចុះមកអន្តរាគមន៍និងឃាត់ខ្លួនព្រះសង្ឃអង្គនោះបានភ្លាមៗតែម្តង។
លោក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ដោយ មានការសម្របសម្រួលនីតិវិធីពី លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ចំពោះជនសង្ស័យ ទន់ សាវន ត្រូវចាប់ខ្លួនពីបទមនុស្សឃាតដោយចេតនា គិតទុកជាមុន។ ពេលនេះសមត្ថកិច្ចកំពុងសួរនាំ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់។
បើយោងតាមការសួរនាំជនសង្ស័យខាងលើ ឈ្មោះទន់ សាវន បានប្រាប់ថា បានទំនាក់ទំនងស្រ្តីរងគ្រោះ រយៈពេល៥ឆ្នាំមកហើយ តាំងពីខ្លួនបួសនៅវត្តផ្សារកណ្ដាល។ ជនសង្ស័យបញ្ជាក់ថា កាលពីខ្លួននៅបួសក្នុងវត្តផ្សារកណ្ដាល បានរយៈពេល៣វស្សា ក៏បានសឹក ដោយសារតែសេចក្ដីស្នេហា នាងខាងនិងបានជួលផ្ទះរស់នៅ ជាមួយគ្នាមួយរយៈក៏បែកបាក់គ្មាទៅវិញ។ បន្ទាប់ពីចែកផ្លូវជនសង្ស័យ បានបួសជាសង្ឃម្ដងទៀត នៅនិងវត្តស្វាយចាស់ ក្នុងភូមិកំពុងស្វាយ សង្កាត់ព្រះពន្លា ខេត្តបន្ទាយមាមជ័យ តែមានការទំនាក់ទំនងស្រីខាងលើ តាមទូរស័ព្ទសារជាថ្មី និងបានសន្យាស្បថស្បែថា ព្រមយកគ្នាជាគូអនាគត។
សង្ស័យបន្ថែមថា នៅថ្ងៃកើតហេតុ កាលពីយប់ថ្ងៃទី២៣ ខែឆ្នាំដដែលខ្លួន (ជនដៃដល់) បានសាងសង និងស្ត្រីរងគ្រោះ តាមរយៈទូរស័ព្ទម្ដងមកហើយ ពីរឿងស្នេហា លុះព្រឹកឡើ បានណាត់ជួបគ្នាពីទីតាំង ក្នុងនោះ បានរើសយកទីតាំកើតហេតុ ព្រោះជាកន្លែងស្ងាត់ ក្រោយពីការណាត់ខ្លួន (ជនដៃដល់) បានជិះរថយន្តឈ្នួល ពីវត្តស្វាយចាស់ ក្នុងខេត្តបន្ទាយមានជ័យ មកជួបស្រីស្នេហ៍នៅចំណុចអាងកម្សាន្តអូរខៃដន ក្រោយពីការណាត់ជួប ខ្លួនបានទូរស័ព្ទទៅខាងស្រី ពេលនោះខាងស្រី បានបើករថយន្តមកខ្លួនឯង ដើម្បីមកជួប។
ក្រោយពីការជួបគូរស្នហ៍ ខាងព្រះសង្ឃនិងខាងស្ត្រី បានទៅអង្គុយក្នុងរថយន្តរបស់ស្ត្រីរងគ្រោះ និយាយសាងសងគ្មា ពីរឿងស្នេហា តែខាងស្រីបដិសេធ មិនព្រមធ្វើជាប្រពន្ធ ធ្វើឲ្យខាងប្រុសខកចិត្ត ហើយឆ្លើយថាស៊ូស្លាប់ ក៏ទាយដែកឆាប ពីថង់យាមចាក់សម្លាប់ តែដោយខាងស្រីស្រែកឆោឡោ ផ្អើលអ្នកភូមិជួយអន្តរាគមន៍តែម្ដង៕