ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ស៊ីន ជិនពីង ជួបលោក ពូទីន ក្រៅកិច្ចប្រជុំកំពូល BRICS នៅទីក្រុង Kazan ប្រទេសរុស្ស៊ី

11

មូស្គូ៖ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃអង្គារ ទី ២២ ខែតុលា នៅទីក្រុង Kazan ប្រទេសរុស្ស៊ី។ ជំនួបនេះធ្វើឡើងនៅខាងក្រៅកិច្ចប្រជុំកំពូល BRICS។
គួរបញ្ជាក់ថា លោក ស៊ី ជីនពីង និងលោក វ្ល៉ាឌីមៀ ពូទីន បានជួបគ្នាចុងក្រោយនៅទីក្រុងប៉េកាំង កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៤ ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ពូទីន ទៅកាន់ប្រទេសចិន៕

អត្ថបទដែលជាប់ទាក់ទង