ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អតីតមេបញ្ជាការឆ្មាំបដិវត្តន៍អ៊ីរ៉ង់៖ អ៊ីស្រាអែលទំនងជាមិនវាយប្រហារអ៊ីរ៉ង់ទ្រង់ទ្រាយធំទេ

40


តេអេរ៉ង់៖លោក Mohammad Ali Jafari អតីតមេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បាននិយាយថា អ៊ីស្រាអែលទំនងជាមិនវាយប្រហារអ៊ីរ៉ង់ទ្រង់ទ្រាយធំនោះទេ ប៉ុន្តែអាចនឹងវាយប្រហារកម្រិតតូច ជានិមិត្តរូប។ នេះបើយោងតាមការចេញផ្សាយ ដោយបណ្តាញព័ត៌មាននិស្សិតអ៊ីរ៉ង់ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤។
លោក Jafari បានបន្ថែមថា ការឆ្លើយតបរបស់អ៊ីរ៉ង់នឹងអាស្រ័យលើភាពខ្លាំងក្លា នៃការវាយប្រហាររបស់អ៊ីស្រាអែល។ ប្រសិនបើអ៊ីស្រាអែលវាយប្រហារទ្រង់ទ្រាយធំ អ៊ីរ៉ង់នឹងឆ្លើយតប កាន់តែខ្លាំងក្លា។ លោក Jafari ធ្លាប់បញ្ជាកងឆ្មាំបដិវត្តន៍ ពីឆ្នាំ ២០០៧ ដល់ ២០១៩។
គួរបញ្ជាក់ថា អ៊ីស្រាអែលត្រូវបានគេជឿជាក់ថា កំពុងរៀបចំផែនការដើម្បីសងសឹក ចំពោះការវាយប្រហារ ដោយមីស៊ីលរបស់អ៊ីរ៉ង់កាលពីថ្ងៃទី ១ ខែតុលា ដែលកាលនោះអ៊ីរ៉ង់បានបាញ់មីស៊ីល ជាង ១៨០គ្រាប់មកលើអ៊ីស្រាអែល ដើម្បីជាការឆ្លើយចំពោះការសម្លាប់មេដឹកនាំក្រុមហេសបូឡានៅលីបង់៕

អត្ថបទដែលជាប់ទាក់ទង