ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នាមញញឹមនៃកម្ពុជា លើកទី២៖ មហាព្រឹត្តិការណ៍ដ៏អស្ចារ្យ «ការដង្ហែក្បួនព្រះមហាក្សត្រខ្មែរនាសម័យអង្គរ» ដែលមានសិល្បករ សិល្បការិនី ៥០០នាក់ ចូលរួមសម្តែងក្នុងពេលតែមួយ នៅថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២៤

8


ភ្នំពេញ៖ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋបាលខេត្តសៀមរាប និងសមាគមសិល្បករខ្មែរ បានសហការគ្នានឹងរៀបចំព្រឹត្តិការណ៍ ស្នាមញញឹមនៃកម្ពុជា លើកទី២ ដែលមានកម្មវិធីពិសេសៗមិនធ្លាប់មានពីមុនមក ដើម្បីផ្សព្វផ្សាយសិល្បៈ វប្បធម៌ និងទេសចរណ៍របស់កម្ពុជា។
មហាព្រឹត្តិការណ៍ដ៏អស្ចារ្យ «ការដង្ហែក្បួនព្រះមហាក្សត្រខ្មែរនាសម័យអង្គរ» ដែលមានសិល្បករ សិល្បការិនីចំនួន ៥០០នាក់ ចូលរួមសម្តែងក្នុងពេលតែមួយ, ការតាំងពិព័រណ៍ម្ហូបអាហារ វត្ថុអនុស្សាវរីយ៍ស្នាដៃសិល្បៈខ្មែរ រួមទាំងសម្តែងសិល្បៈចម្រុះ របាំប្រពៃណីខ្មែរដ៏សំបូរបែប។
សូមគោរពអញ្ជើញបងប្អូនជនរួមជាតិទាំងអស់ ពិសេសភ្ញៀវអន្តរជាតិមកពីបណ្តាប្រទេសនានាក្នុងពិភពលោក សូមចូលរួមព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» នាថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២៤ ទាំងអស់គ្នា នៅបរិវេណប្រាសាទអង្គរវត្ត ពេលព្រឹក៖ ម៉ោង៧ ដល់ម៉ោង១០ព្រឹក និងពេលរសៀល៖ ម៉ោង៣:៣០នាទី ដល់ម៉ោង៥:៣០នាទី៕

អត្ថបទដែលជាប់ទាក់ទង