ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមឡុង ឌីម៉ង់ ថា៖មានជើងយន្តហោះពីប្រទេសកាហ្សាក់ស្តង់ នៅតំបន់អឺរុបខាងកើត បានដឹកភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍២៣៨នាក់បានចុះចតនិងជ្រើសរើសយកទីតាំងនៃខេត្តព្រះសីហនុ ដើម្បីសំរាកលំហែរកំសាន្ត

57

ភ្នំពេញ៖នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ឯកឧត្ដមឡុង ឌីម៉ង អភិបាលរងខេត្តព្រះសីហនុតំណាងឯកឧត្ដមអភិបាលខេត្តបានអញ្ជើញទទួលភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍(រុស្ស៊ីនិងកាហ្សាក់ស្ថាន) ដោយផ្ទាល់នៅអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុដោយមានការចូលរួមពី លោកស្រីនាយិកាអាកាសយានដ្ឋាន និងតំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា។

  ជើងហោះហើរនេះនាំយកអ្នកដំណើរសរុបចំនួន ២៣៤ នាក់ ក្នុងនោះមានពហុនិកានិងអាកាសយានិក៩នាក់ផងដែរ។

   យន្តហោះបានចុះចតដោយសុវត្ថិភាពនាម៉ោង ៨និង៣០ នាទីព្រឹក នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ហើយភ្ញៀវទេសចរទាំងអស់បានចាកចេញពីព្រលាននាម៉ោង ១០និង៤០ នាទីព្រឹកថ្ងៃដដែល។

  ឯកឧត្ដមឡុង ឌីម៉ង់បានមានប្រសាសន៍ថា៖ ថ្ងៃនេះ រដ្ឋបាលខេត្តព្រះសីហនុ មានសោមនរីករាយយ៉ាងខ្លាំង ដោយមានជើងយន្តហោះ ដែលបានហោះដោយផ្ទាល់ពីប្រទេសកាហ្សាក់ស្តង់ ជាប្រទេសនៅតំបន់អឺរុបខាងកើតឬអាស៊ីកណ្តាល ដែលយន្តហោះនេះមានចំណុះរហូតដល់ចំនួន ២៣៨នាក់ ហើយយន្តហោះនេះបានដឹកនាំយកភ្ញៀវទេសចរណ៍ ជិះក្នុងយន្តហោះចំនួន២៧៧នាក់ ដែលជាភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ មានជនជាតិរុស្ស៊ីនិងកាហ្សាក់ស្ថាន មកខេត្តព្រះសីហនុ។ពួកគាត់បានជ្រើសរើសយកទីតាំងនៃខេត្តព្រះសីហនុ ដើម្បីសំរាកលំហែរកំសាន្ត ជាលក្ខណៈគ្រួសារ ដែលមានទាំង ចាស់ ទាំងក្មេងនិងកូនតូចៗ។ ខេត្តព្រះសីហនុជាតំបន់ស្រស់ស្អាត មានកោះជាច្រើន ដែលសុទ្ធតែជាកន្លែងទាក់ទាញ។ជាងនេះទៅទៀត គឺកើតចេញពីការខិតខំប្រឹងប្រែង រួមគ្នា ទាំងអាជ្ញាធរព្រលានយន្តហោះ គណៈគ្រប់គ្រងព្រលានយន្តហោះកងកេង ទាំងរដ្ឋបាលខេត្តព្រះសីហនុនិងអាជ្ញាធរគ្រប់លំដាន់ថ្នាក់ ដែលបានខិតខំធ្វើយ៉ាងណាទាញទាញភ្ញៀវទេសចរណ៍អោយមកលែងកំសាន្តនៅខេត្តព្រះសីហនុនេះ។

  ឯកឧត្ដមបន្តថា តាមការប៉ាន់ស្មាន នៅក្នុងថ្ងៃនេះយើងមានភ្ញៀវមួយជើង ថ្ងៃស្អែកយើងមានភ្ញៀវមួយជើងទៀត ថ្ងៃច័ន្ទមួយជើងទៀត ហើយនៅថ្ងៃទី១០ជាងក្នុងខែវិច្ឆិកាខាងមុខនេះ យើងនឹងមាន១ជើងទៀត។ ពួកគាត់នឹងស្នាក់នៅប្រមាណពី៥ទៅ១សប្តាហ៍។ជាងនេះទៅទៀតពួកគាត់ប្រមាណ១០ទៅ១៥%ក៏នឹងទៅលេងនៅខេត្តសៀមរាបផងដែរ។

  ឯកឧត្ដមបញ្ជាក់ថា៖ នេះសឹងតែជាលើកទី១ ក្រោយពីមានការរាតត្បាតដោយជម្ងឺកូវីដ-១៩ ដែលភ្ញៀវមកតាមច្រកនេះជាលក្ខណៈធំជាងគេ។នេះជាការបង្ហាញពីការយកចិត្តពីកងកម្លាំង អាជ្ញាធរ ចំពោះភ្ញៀងទេសចរណ៍ ដោយយើងបានមកទទួលរាក់ទាក់ដល់ព្រលាន ជាមួយនិងការ ការពារសន្តិសុខជូនភ្ញៀវ ដែលធ្វើឱ្យពួកគាត់មានជំនឿទុកចិត្ត៕

អត្ថបទដែលជាប់ទាក់ទង