ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ពូទីន និយាយថា វាជារឿងរបស់រុស្ស៊ីក្នុងការសម្រេចចិត្តប្រើ ឬមិនប្រើទាហានកូរ៉េខាងជើងក្នុងសង្គ្រាមអ៊ុយក្រែន

47

ក្រុងមូស្គូ៖ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាក់ថា វាជាសិទ្ធិរបស់រុស្ស៊ីក្នុងការសម្រេចចិត្តថា តើត្រូវប្រើប្រាស់កងទ័ពកូរ៉េខាងជើង ឬអត់ ដើម្បីជួយក្នុងសង្រ្គាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤។

លោក ពូទីន ក៏បានព្រមានអ៊ុយក្រែនថា ប្រសិនបើអ៊ុយក្រែនចង់ចូលរួមជាមួយអង្គការ NATO នោះរុស្ស៊ីនឹងធ្វើអ្វីដែលខ្លួនចង់បធ្វើដើម្បីធានាសុវត្ថិភាពរបស់ខ្លួន។

ការថ្លែងនេះ ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសថា ខ្លួនមានភស្តុតាងដែលបង្ហាញថា កូរ៉េខាងជើងបានបញ្ជូនទាហាន ៣០០០នាក់ទៅកាន់ប្រទេសរុស្ស៊ី។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ុយក្រែនបាននិយាយថា ទាហានកូរ៉េខាងជើងត្រូវបានគេដាក់ពង្រាយ នៅក្នុងតំបន់ Kursk របស់រុស្ស៊ី ជាតំបន់ដែលកងកម្លាំងអ៊ុយក្រែនបានវាយចូលកាលពីខែសីហា។

លោក ពូទីន បានចោទប្រកាន់លោកខាងលិច ពីបទបង្កឱ្យមានសង្រ្គាមនៅអ៊ុយក្រែន និងបាននិយាយថា រុស្ស៊ីមានសិទ្ធិក្នុងការការពារខ្លួន។ លោកបាននិយាយថា លោកខាងលិចបាននិយាយម្តងហើយម្តងទៀតថា វាអាស្រ័យលើអ៊ុយក្រែនក្នុងការសម្រេចចិត្តពីរបៀបដែលខ្លួនចង់ធានាសុវត្ថិភាព ដោយមាន ឬគ្មាន NATO ក៏ដោយ។ លោក ពូទីន បានព្រមានថា អ៊ុយក្រែនគួរតែដឹងពី «ភាពឥតប្រយោជន៍» នៃវិធីសាស្រ្តបែបនេះក្នុងការប្រស្រ័យទាក់ទងជាមួយរុស្ស៊ី។

ប្រធានាធិបតីរុស្ស៉ីរូបនេះក៏បានរំលឹកផងដែរ អំពីកិច្ចព្រមព្រៀងការពារទៅវិញទៅមក រវាងរុស្ស៊ី និងកូរ៉េខាងជើង ដែលត្រូវបានចុះហត្ថលេខាកាលពីខែមិថុនា។ កិច្ចព្រមព្រៀងនោះចែងថា ប្រសិនបើភាគីណាមួយរងការវាយប្រហារ ភាគីម្ខាងទៀតនឹងផ្តល់ជំនួយផ្នែកយោធាទៅឱ្យភាគីម្ខាងទៀត៕

អត្ថបទដែលជាប់ទាក់ទង