ខ្មែរនៅកូរ៉េស្នើអភិបាលខេត្តខ្យងប៊ុក និងថ្នាក់ដឹកនាំ DGIEA កុំមើលរំលងលើវិស័យពាណិជ្ជកម្ម និងវិនិយោគរវាងគ្នានិងគ្នា
ប្រទេសកូរ៉េ ៖ ឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ លោក ឡុង ឌីម៉ង់ កាលពីល្ងាចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ បានចូលរួមកម្មវិធីខួបទី១០ឆ្នាំនៃការបង្កើតសមាគមផ្លាស់ប្តូរវប្បធម៌និងសហប្រតិបត្តិការគ្នាមនុស្សធម៌ Daegu-Gyeongbuk International Exchange Association (DGIEA) ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលខេត្តខ្យងប៊ុករួមជាមួយលោកអភិបាលក្រុងថេហ្គូ អង្គទូតចំនួន៣៣ និងថ្នាក់ដឹកនាំ DGIEA ភ្ញៀវអន្ដរជារិ និងសមាជិកសមាគមប្រមាណជាង ១ពាន់នាក់។