ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខនៃកងកម្លាំងឆ្មាំបដិវត្តន៍ ព្រមានអ៉ីស្រាអែលពីផលវិបាកធ្ងន់ធ្ងរ ក្រោយការវាយប្រហារលើអ៉ីរ៉ង់

7

តេហរ៉ង់៖ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អ៉ីរ៉ង់ បានរាយការណ៍នៅថ្ងៃចន្ទ ទី២៨ ខែតុលានេះថា មេបញ្ជាការកំពូលនៃកងកម្លាំងឆ្មាំបដិវត្តន៍ បានព្រមានអ៉ីស្រាអែលពីផលវិបាកធ្ងន់ធ្ងរ បន្ទាប់ពីការវាយប្រហារលើទីតាំងយោធាអ៉ីរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក Hossein Salami ត្រូវបានទីភ្នាក់ងារព័ត៌មាន Tasnim ដកស្រង់សម្តីដែលគូសបញ្ជាក់ថា «អ៉ីស្រាអែល បរាជ័យក្នុងការសម្រេចគោលដៅដ៏អាក្រក់ ដោយការវាយប្រហារតាមអាកាសរបស់ខ្លួន កាលពីថ្ងៃសៅរ៍កន្លងទៅ»។ លោកបានបន្ថែមថា «វាជាសញ្ញានៃការគណនាខុស ខណៈដែលអ៉ីស្រាអែលខ្លួនឯងក៏កំពុងប្រយុទ្ធជាមួយក្រុមគាំទ្រ ដោយទីក្រុងតេហេរ៉ង់ នៅក្នុងតំបន់ហ្កាហ្សា និងនៅឯលីបង់។ ផលវិបាកធ្ងន់ធ្ងរពីការវាយប្រហារនោះ នឹងមិនអាចនឹកស្មាន ដល់សម្រាប់អ៉ីស្រាអែល»

គួរបញ្ជាក់ថា ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល លើទីតាំងយោធាអ៉ីរ៉ង់ កាលពីសប្តាហ៍មុន គឺជាការសងសឹកចំពោះការវាយប្រហារ ដោយមីស៉ីលរបស់អ៉ីរ៉ង់ នៅដើមខែតុលានេះ ក្រោយអ៉ីស្រាអែល សម្លាប់មេដឹកនាំក្រុមហេសបូឡា ក៏ដូចជាមេបញ្ជាការនៃឆ្មាំបដិវត្តន៍អ៉ីរ៉ង់៕

អត្ថបទដែលជាប់ទាក់ទង