ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តេក្វាន់ដូWTចាប់ផ្តើមបើកការប្រកួតជើងឯកថ្នាល“Hope 2023”

125


​ភ្នំពេញ៖ខេមរសហព័ន្ធតេក្វាន់ដូWT(World Taekwondo)ចាប់ផ្តើមបើកការប្រកួតថ្នាលជើងឯកថ្នាក់ជាតិ “Hope 2023”នាល្ងាចថ្ងៃទី២៣ ខែវិច្ឆិការហូតដល់ថ្ងៃទី២៨ ខែធ្នូ ២០១៨ ដើម្បីជ្រើសរើសយកកីឡាករ-កីឡាការិនីឆ្នើមចូលក្រុមជម្រើសជាតិសម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ដែលកម្ពុជាធ្វើម្ចាស់ផ្ទះការប្រកួត។

​លោក Choi Yong Sok គ្រូបង្វឹកជម្រើសជាតិ និងជាប្រធានគណៈកម្មការប្រកួត បាននិយាយថា ការប្រកួតនេះយើងអនុញ្ញាតកីឡាករ-កីឡាការិនីដែល មានកម្រិតខ្សែក្រវ៉ាត់ក្រហមឡើងទៅ ហើយកីឡាករ-កីឡាការិនីម្នាក់ មានសិទ្ធិប្រកួតបានតែវិញ្ញាសាមួយប៉ុណ្ណោះ។

​ការប្រកួតជារៀងរាល់ថ្ងៃសុក្រពេល្ងាចសម្រាប់ការប្រកួតនាពេលនេះ មានយុវជន-យុវតីក្នុងវិញ្ញាសាប្រយុទ្ធចាប់ពីអាយុ១៤-១៧ឆ្នាំ ចំពោះបុរស ក្នុងប្រភេទទម្ងន់ក្រោម៤៨គីឡូក្រាម ក្រោម៥៥គីឡូក្រាម និងនារីក្នុងប្រភេទទម្ងន់ក្រោម៤៤គីឡូក្រាម ក្រោម៤៩គីឡូក្រាម។

​លោកបានបន្តថា ការប្រកួតនៅសប្តាហ៍ក្រោយថ្ងៃសុក្រទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងវិញ្ញាសាប្រយុទ្ធចាប់ពីអាយុ១៤-១៧ឆ្នាំ ចំពោះបុរស ក្នុងប្រភេទទម្ងន់ក្រោម៦៣គីឡូក្រាម ក្រោម៧៣គីឡូក្រាម និង ៧៣គីឡូក្រាម រីឯនារីក្នុងប្រភេទទម្ងន់ក្រោម៥៥គីឡូក្រាម ក្រោម៦៣ឡូក្រាម និង៦៣គីឡូក្រាម៕

អត្ថបទដែលជាប់ទាក់ទង