ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ពូទីន បញ្ជាឱ្យធ្វើសមយុទ្ធហ្វឹកហ្វឺននុយក្លេអ៊ែរយុទ្ធសាស្ត្រជាថ្មី

37

ក្រុងមូស្គូ៖ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃអង្គារសប្តាហ៍នេះបានប្រកាសធ្វើសមយុទ្ធហ្វឹកហ្វឺននុយក្លេអ៊ែរយុទ្ធសាស្ត្រជាថ្មី ដោយនិយាយថា មន្ត្រីកំពូលនឹងពិនិត្យមើលការគ្រប់គ្រងការបាញ់បង្ហោះមីស៊ីលនុយក្លេអ៊ែរ និងមីស៊ីលឆ្លងទ្វីប។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤។

លោក ពូទីន បាននិយាយនៅក្នុងវីដេអូមួយ ដែលចេញផ្សាយដោយវិមានក្រឹមឡាំងថា «ថ្ងៃនេះ យើងនឹងធ្វើសមយុទ្ធហ្វឹកហ្វឺន សម្រាប់កងកម្លាំងទប់ស្កាត់ជាយុទ្ធសាស្ត្រជាថ្មីម្តងទៀត»។ លោកបានបន្ថែមថា «យើងនឹងពិនិត្យមើលការគ្រប់គ្រង ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ជាមួយនឹងការបាញ់បង្ហោះមីស៊ីលផ្លោង និងមីស៊ីលឆ្លងទ្វីប»

ទោះជាយ៉ាងណា លោក ពូទីន បានសង្កត់ធ្ងន់ថា រុស្ស៊ីនឹងមិនចូលរួមក្នុងការរត់ប្រណាំងសព្វាវុធណាមួយឡើយ ប៉ុន្តែថាទីក្រុងមូស្គូចាំបាច់ត្រូវត្រៀមកម្លាំងនុយក្លេអ៊ែររបស់ខ្លួនឱ្យបានរួចរាល់ សម្រាប់ការប្រើប្រាស់៕

អត្ថបទដែលជាប់ទាក់ទង