ពលរដ្ឋសរសើរថា៖ពិតជាស្រស់ស្អាតមែនសួនបាញ់ទឹកនៅរាជធានីភ្នំពេញបន្ទាប់ពីជួសជុល កែលម្អររួចហើយបាញ់ទឹកដោយស្វ័យប្រវត្ត
ភ្នំពេញ ៖ សួនបាញ់ទឹកសាធារណៈ នៅភ្នំពេញដែលរដ្ឋបាលរាជធានីភ្នំពេញធ្វើការជួសជុលលាបថ្នាំ កែលម្អផ្លាស់ប្ដូរ អំពូលភ្លើងនិងប្រពន្ធ័បញ្ជាបាញ់ ទឹកស្វ័យប្រវត្តិរួចរាល់ហើយព្រមទាំងបេីកដំណេីរការដេីម្បី អបអរសាទរពិធីបុណ្យជាតិធំៗ ដូចជាព្រះរាជពិធីបុណ្យខួបលើកទី២០នៃការគ្រងព្រះបរមសិរីរាជសម្បត្តិថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតបុណ្យ ឯករាជ្យជាតិនិងព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីប សំពះព្រះខែនិងអកអំបុកដែលនឹងប្រព្រឹត្តិទៅបន្តបន្ទាប់គ្នានាពេលឆាប់ៗខាងមុខនេះ ។
មន្ត្រីរដ្ឋបាល រាជធានីភ្នំពេញបានឱ្យដឹងថា ដោយមានការគិតគូរយ៉ាងយកចិត្តទុកដាក់ពីឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ កន្លងមកបានណែនាំនិងបែងចែកក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញធ្វើការ ជួសជុលតុបតែងកែលម្អលាបថ្នាំនិងផ្លាស់ប្តូរ អំពូលភ្លើងតួវិមានឯករាជ្យសួនបាញ់ទឹកវិមានឯករាជ្យ សួនច្បារសួនកម្សាន្តសម្រាប់កុមារឱ្យមានសោភ័ណភាពស្រស់ស្អាតនិងស្រស់បំព្រងដេីម្បីអបអរសាទរ ព្រះរាជពិធីបុណ្យខួបលើកទី២០នៃការគ្រងព្រះបរមសិរីរាជសម្បត្តិថ្វាយព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតពិធីបុណ្យឯករាជ្យជាតិនិងព្រះរាជពិធី បុណ្យអុំទូកបណ្ដែតប្រទីបសំពះព្រះខែនិង អកអំបុក ដែលនឹងប្រព្រឹត្តិទៅបន្តបន្ទាប់គ្នាចាប់ពីពេលនេះតទៅ ។
មន្ត្រីជំនាញដដែលបានឱ្យដឹងទៀតថា ចំពោះ ការងារជួសជុលកែលម្អរសួនទឹករួមមានសួនបាញ់ទឹក វិមានឯករាជ្យ សួនបាញ់ទឹកមុខវត្តបទុមវតី សួនបាញ់ទឹកមុខឡឺរ៉ូយ៉ាល់ សួនបាញ់ទឹកនៅសួនកុមារវត្តភ្នំ និង សួននាគបាញ់ទឹក។
មន្ត្រីដដែរបាបបន្តថា ការងារជួសជុលកែលម្អររួម មាន ដុសខាត់ស្លែ លាបថ្នាំ ជួសជុលផ្លាស់ប្ដូរអំពូលភ្លេីង ក្បាលបាញ់ទឹក ទូរបញ្ជាស្វ័យប្រវត្តិ ប្រពន្ធ័ គ្រប់គ្រងភ្លេីងនិងឧបករណ៍សម្ភារៈភ្លេីងមួយចំនួនទៀត ដែលមកដល់ពេលនេះ ការងារជួសជុលកែលម្អរួចរាល់ហើយព្រមទាំងបេីកដំណេីរការចាប់ពីថ្ងៃព្រះរាជ ពិធីបុណ្យខួបលើកទី២០នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយេីងនេះតទៅ ៕