ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បើកបវេសនកាលឆ្នាំសិក្សាថ្មីឆ្នាំ២០២៤-២០២៥ណែនាំ១០ចំណុច ដើម្បីធានាបានការអប់រំល្អប្រសើរ សម្រាប់បវេសនកាលថ្មី

44

ភ្នំពេញ៖សារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បើកបវេសនកាលឆ្នាំសិក្សាថ្មីឆ្នាំ២០២៤-២០២៥សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំ១០ចំណុច ដើម្បីធានាបានការអប់រំល្អប្រសើរ សម្រាប់បវេសនកាលថ្មី។

បវេសនកាលឆ្នាំសិក្សាថ្មីឆ្នាំ២០២៤-២០២៥ នឹងចាប់ផ្តើមបើកជាផ្លូវការចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤តទៅ។ ជាមួយការបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារលិខិតជូនជនរួមជាតិ ក៏ដូចជាអបអរសាទរថ្ងៃបើកបវេសនកាលនេះផងដែរ។

ក្នុងសារលិខិតអបអរសាទរថ្ងៃបើកបវេសនកាលនេះ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងថា ក្នុងគោលបំណងកសាងមូលធនមនុស្សប្រកបដោយចំណេះដឹង ចំណេះធ្វើ គុណធម៌ និងសុខភាពល្អ មាំមួន រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនូវ វិធានការគន្លឹះចំនួន៥ ក្នុងនោះ ក៏មានវិធានការគន្លឹះក្នុងវិស័យអប់រំដែលមានគោលដៅលើក កម្ពស់ គុណភាពអប់រំ។ សម្តេចមហាបវរធិបតីបន្តថា ឆ្នាំទី១នៃរាជរដដ្ឋាភិបាលនីតិកាលថ្មី រាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកដាក់និងដាក់ចេញនូវកម្មវិធី ផ្សេងៗ សំដៅ លើក កម្ពស់គុណភាពអប់រំ ដោយផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា តាមរយៈវិធានការចំនួន៤ រួមមាន៖ ទី១) ការពង្រឹងអភិបាលកិច្ច ទី២) ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ឱ្យស្របទៅតាមតម្រូវការក្នុងការ ពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ទី៣) ការយកចិត្តទុកលើ សុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហា រូប ត្ថ ម្ភ ដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និងទី៤) ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំស្រប តាម ពាក្យស្លោក «ភាពជាដៃគូរដ្ឋ និងសហគមន៍ដើម្បីការអប់រំ»

សម្តេចប្រមុខរាជរដ្ឋាភិបាល បានគូសរំលេចដែរថា ឆ្លើយតបនឹងស្មារតីខាងលើនេះ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ចូលវិធានការទាំង៤ខាងលើនេះទៅក្នុង «ស្តង់ដាសាលារៀនគំរូ» ដែល មាន៥ស្តង់ដា សម្រាប់សាលាមត្តេយ្យសិក្សារហូតដល់មធ្យមសិក្សា និងបានវាយតម្លៃសាលារៀន ចំនួន១២០ ជាប់ស្ដង់ដាក្នុងឆ្នាំសិក្សា២០២២-២០២៣។ ជាមួយគ្នានេះ ក្នុងក្របខ័ណ្ឌនៃការអប់រំ បឋមសិក្សា រាជរដ្ឋាភិបាលបានអនុវត្តនូវវិធានការ៣ ក្នុងចំណោមវិធានការទាំង៤ខាងលើ តាម រយៈ ការអនុវត្ត សាកល្បងនៅក្នុងសាលាបឋមសិក្សាគោលដៅ៤២ ក្នុង៩រាជធានី-ខេត្ត ដោយប្រើយន្ត ការ គណៈកម្មាធិការជាតិ ជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ។

សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរនូវកម្មវិធីសំខាន់ៗ ដែលបានដាក់ឱ្យ អនុវត្ត នៅសាលារៀនមួយចំនួនរួមមាន៖ ការបន្ថែមម៉ោងសិក្សា (២ម៉ោង ក្នុងមួយថ្ងៃ) ការអប់រំ បំណិន ជីវិត សីលធម៌ វប្បធម៌ សិល្បៈ ភាសាបរទេស និងកុំព្យូទ័រ។ ផ្អែកតាមមេរៀន ពិសោធន៍ និងឧត្តមានុវត្តន៍នៃការអនុវត្តសាកល្បងនៅក្នុងសាលាបឋមសិក្សាគោលដៅទាំង៤២ និងសាលា រៀន ជាប់ស្ដង់ដាសាលារៀនគំរូទាំង១២០ រាជរដ្ឋាភិបាលនឹងធ្វើការបន្សុីគ្នានូវទស្សនាទាន ការប្រតិ បត្តិ និងការគាំទ្រសាលារៀន ដោយប្រើប្រាស់យន្តការរួម ចាប់ពីឆ្នាំសិក្សា២០២៤-២០២៥ តទៅ។

សម្តេចនាយករដ្ឋមន្ត្រី បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តយកចិត្តទុកដាក់ខ្ពស់ លើ វិស័យអប់រំ តាមរយៈការបន្តរិះរកវិធានការ និងយុទ្ធសាស្ត្របន្ថែមទៀត ដោយធ្វើយ៉ាងណាឱ្យ សា លារៀន ក្លាយជាអង្គភាពផ្តល់សេវាសាធារណៈ ដែលមានប្រសិទ្ធភាពខ្ពស់ អភិបាលកិច្ចល្អ និងមាន គណនេយ្យភាពជាមួយប្រជាជន និងសហគមន៍។ ដូច្នេះហើយ សាលារៀនត្រូវអនុវត្តតួនាទីប្រកប ដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសលើសកម្មភាពបង្រៀន និងរៀន ដែលនឹងនាំទៅរក ការប្រែ ប្រួលជាវិជ្ជមាននៃលទ្ធផលសិក្សារបស់សិស្ស ប្រកបដោយវិន័យ សីលធម៌ គុណធម៌ និង ឥរិយា បថ ថ្លៃថ្នូរ សក្តិសមជាកុលបុត្រ កុលធីតាខ្មែរ និងជាទំពាំងស្នងឫស្សីរបស់ជាតិ។

ដើម្បីឱ្យដំណើរការឆ្នាំសិក្សាថ្មី២០២៤២០២៥ ទទួលបានលទ្ធផលល្អប្រសើរតាមការគ្រោងទុកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បា នដាក់ចេញការណែនាំចំនួន១០ចំណុចដូចខាងក្រោម៖

ទី១៖ ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តអនុវត្តកំណែទម្រង់វិស័យអប់រំ ដូចដែលបានដាក់ ចេញ រួចហើយ ជាពិសេសការរៀបចំយន្តការគាំទ្រ និងយន្តការវាយតម្លៃសាលារៀនគំរូ ឆ្ពោះទៅពង្រឹង និង ពង្រីក ការអនុវត្តស្តង់ដាសាលារៀនគំរូ ចាប់ពីមត្តេយ្យសិក្សារហូតដល់មធ្យមសិក្សា ដោយ ធានា ថា សាលារៀនជាកន្លែងផ្តល់ការអប់រំប្រកបដោយគុណភាព ប្រសិទ្ធភាព សុខសុវត្ថិភាព និង លទ្ធផល សិក្សារបស់សិស្សបានល្អប្រសើរ។

ទី២៖ គ្រឹះស្ថានសិក្សាគ្រប់កម្រិត ត្រូវអនុវត្តកម្មវិធីសិក្សាផ្លូវការឱ្យបានពេញលេញ និងមាន ប្រសិទ្ធ ភាព ជាពិសេសត្រូវរិះរកវិធីដើម្បីអនុវត្តកម្មវិធីក្រៅម៉ោងសិក្សា ក្នុងគោលដៅបន្ថែម២ម៉ោងសិក្សា យ៉ាង តិចក្នុងមួយថ្ងៃ ដោយផ្តោតលើការបន្ថែមម៉ោងសម្រាប់មុខវិជ្ជាសិក្សាគោល និងការពង្រឹង វិន័យ សីលធម៌ និងឥរិយាបថ។

ទី៣៖ គ្រឹះស្ថានសិក្សាគ្រប់កម្រិត ត្រូវរៀបចំបរិស្ថានសាលារៀនស្អាត គ្មានសំរាម សាលារៀនបៃ តង ឱ្យសក្ដិសមជាទីកន្លែងផ្តល់ការអប់រំ និងបណ្ដុះគំនិតស្អាតស្អំ ឥរិយាបថល្អ និងគ្មានការញាំញី ផ្លូវ ចិត្ត និង ផ្លូវកាយ។ ជាមួយគ្នានេះ ត្រូវចូលរួមលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភដល់កុមារ ដើម្បីកាត់ បន្ថយជំងឺនិងផលប៉ះពាល់លើសុខភាព និងឈានទៅលើកកម្ពស់លទ្ធផលសិក្សា របស់ សិស្ស។

ទី៤៖ លោកគ្រូ អ្នកគ្រូទាំងអស់ បន្តដើរតួនាទីជាបុគ្គលនាំមុខ ជាឪពុកម្ដាយទី២ ជាមគ្គុទ្ទេស ក៍ ជា អ្នកស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកច្នៃប្រឌិត ដោយត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាព របស់ ខ្លួន ជាប្រចាំ ទាំងផ្នែកចំណេះដឹងនិងវិធីសាស្ត្របង្រៀន រួមទាំងការប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មាន និងភាសាបរទេសផងដែរ។

ទី៥៖ មាតាបិតា អ្នកអាណាព្យាបាល សូមចូលរួមតាមដានលទ្ធផលសិក្សា អត្តចរិត សីលធម៌ និង សុជីវធម៌ របស់កូនចៅ ទាំងនៅក្នុងគ្រួសារនិងក្នុងសហគមន៍ ព្រមទាំងជួយបង្រៀនកូនបន្ថែម ឬ បង្កលក្ខណៈឱ្យកូនបានសិក្សាបន្ថែមពេលនៅផ្ទះ ជាពិសេសការចូលរួមអានសៀវភៅជាមួយកូន ដើម្បី ហ្វឹកហាត់ទាំងនៅសាលារៀននិងនៅផ្ទះ ចូលរួមគាំទ្រដល់ការអភិវឌ្ឍសាលារៀន និងគាំទ្រ ដល់ គ្រូបង្រៀនតាមគ្រប់លទ្ធភាព។

ទី៦៖ ក្មួយៗ សិស្សានុសិស្ស យុវជន យុវនារីទាំងអស់ សូមបន្តខិតខំរៀនសូត្រ និងស្រាវជ្រាវឱ្យ បាន ខ្ជាប់ ខ្ជួន និងចូលរួមធ្វើអំពើល្អ ដើម្បីការរីកចម្រើននៅក្នុងគ្រួសារ សង្គម និងប្រទេសជាតិទាំង មូល។ ជាមួយគ្នានេះដែរ សូមក្មួយៗចងចាំជានិច្ចថា បើស្រឡាញ់ខ្លួន ស្រឡាញ់ឪពុកម្តាយ និងចង់ បាន អនាគតរុងរឿង គឺត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងការប្រព្រឹត្តអំពើអបាយមុខផ្សេងៗ។

ទី៧៖ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី សហគមន៍ និងអ្នកពាក់ព័ន្ធទាំងអស់ សូមបន្តចូល រួម និងគាំទ្រឱ្យកាន់តែសកម្មថែមទៀតក្នុងការអភិវឌ្ឍសាលារៀន ព្រមទាំងបន្តជួយផ្សព្វផ្សាយឱ្យបាន ទូលំទូលាយ អំពីកិច្ចការពារកុមារពីអំពើហិង្សា និងពលកម្មកុមារគ្រប់ទម្រង់។

ទី៨៖ ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលជាតិនិងអន្តរជាតិ និងសប្បុរសជននានា សូមបន្តចូល រួម ឱ្យបានកាន់តែសកម្មថែមទៀត ក្នុងការជួយគាំទ្រដល់សកម្មភាពអប់រំនៅគ្រប់ទីកន្លែង និងតាម គ្រប់លទ្ធភាព។

ទី៩៖ គ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍របស់រដ្ឋនិងឯកជន និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ សូមបន្តជួយ ផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ អំពីយុទ្ធនាការប្រមូលកុមារចូលរៀន និងសារៈសំខាន់នៃការអប់រំ ជាពិសេសការផលិតកម្មវិធីអប់រំ និងវីដេអូបង្រៀន ដើម្បីឱ្យសេវាអប់រំកាន់តែគ្រប ដណ្ដប់ទៅគ្រប់ ទីកន្លែង គ្រប់ពេលវេលា និងស្របទៅនឹងទស្សនាទាននៃការអប់រំពេញមួយជីវិត។

ទី១០៖ សូមមាតាបិតា អ្នកអាណាព្យាបាលគ្រប់រូបនាំកូនចៅទៅចុះឈ្មោះចូលរៀន និងបន្តផ្តល់ការ គាំទ្រ ការលើកទឹកចិត្ត និងការជួយបង្រៀនបន្ថែមតាមគ្រប់រូបភាព នៅឆ្នាំសិក្សាថ្មី២០២៤-២០២៥នេះ ទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង