ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តកណ្ដាលធ្វើពិធីក្រុងពាលីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគាររដ្ឋបាលខេត្តកណ្ដាលថ្មី កម្ពស់ ៧ជាន់ នៅទីតាំងចាស់

62

កណ្ដាល៖ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកណ្ដាល រៀបចំពីធីក្រុងពាលីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគាររដ្ឋបាលខេត្តកណ្ដាលថ្មីក្រោមអធិបតីភាពឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងទាំង៣ និងមន្ត្រីរាជការ ជាច្រើននាក់។

អគារសាលាខេត្តកណ្ដាលថ្មី ស្ថិតនៅទីតាំងចាស់ ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល អគារមួយខ្នង៧ជាន់ មានកម្ពស់ ៨៨ម៉ែត្រ(គិតពីដីដល់ចុងកំពូលបុស្បុកដោយ សាងសង់លើកផ្ទៃដីសរុប ៣៧,០៥៧ម៉ែត្រការ៉េ ដែលត្រូវចំណាយពេលសាងសង់រយៈពេល ២ឆ្នាំ៕

អត្ថបទដែលជាប់ទាក់ទង