ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឥទ្ធិពលគ្រឿងញឿន ! កូនប្រុសបែកថ្នាំ ដុតផ្ទះឆេះខ្ទេច

63

កណ្តាល៖ នគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា មានករណីធ្វើឲ្យខូចខាតដោយចេតនា ដោយសារកូនប្រុសបែកថ្នាំញៀនដុតផ្ទះឆេះខ្ទេច ដែលកើតហេតុថ្ងៃទី២៤.១១.២០១៨ម៉ោង១៣រសៀល ចំណុច ផ្ទះជន
រងគ្រោះ ភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះ ឈ្មោះអ៊ូ ហ៊ី ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល(ត្រូវជាឪពុកជនសង្ស័យ)។ ឯជនសង្ស័យ
ឈ្មោះអ៊ូ ប៊ុនអឿនភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវជាកូនបង្កើត ជនរងគ្រោះ(ឃាត់ខ្លួន)។
សម្ភារៈខូចខាត៖ ផ្ទះធ្វើអំពីឈើលើថ្មក្រោមប្រក់ក្បឿង មានទំហំ៦គុណ៨ម៉ែត្រ ត្រូវភ្លើងឆេះអស់៩០ភាគរយ ព្រមទាំងទ្រព្យសម្បត្តិមួយចំនួន។ វត្ថុតាងចាប់យក៖ កាំបិតផ្គាក់ដងឈើប្រវែង ៨៥សង់ទីម៉ែត្រចំនួន១មានរុំកូនកាំបិតចុងស្រួចនៅខាងដង១។

មុនកើតហេតុតាមការបំភ្លឺ របស់ជនរងគ្រោះជាឪពុក ជនសង្ស័យ បាន
ប្រាប់ថា៖ ជនសង្ស័យ ជាមនុស្សញៀនថ្នាំ តែងរករឿងឪពុកម្តាយហើយដេកនៅលើផ្ទះតែម្នាក់ឯង រួចបានបោកចានបាយចានសម្លចោល ហើយចុះពីលើផ្ទះដើរទៅរកទិញបារីជក់បាត់ទៅ។ លុះមកដល់វេលាកើតហេតុខាងលើ ក៏ ឃើញត្រឡប់មកវិញ ហើយឡើងលើផ្ទះបិតទ្វារ ជាប់ បានមួយសន្ទុះក៏ឃើញរត់ចុះពីលើផ្ទះ កាន់កាំបិតផ្គាក់ចេញពីផ្ទះបាត់ទៅ។ ភ្លាមនោះគាត់ក៏ឮសំឡេងផ្ទុះ ចេញពីលើផ្ទះគាត់ ក៏ឡើងមើលឃើញអណ្តាត
ភ្លើងឆេះ ហើយគាត់ក៏បានស្រែកហៅអ្នកជិតខាង ឲ្យជួយពន្លត់និងឃើញរថយន្តពន្លត់អគ្គីភ័យ របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល មកជួយពន្លត់ តែផ្ទះគាត់បានឆេះអស់៩០ភាគរយទៅហើយ។ ក្រោយកើតហេតុសមត្ថកិច្ច ក៏បានឃាត់ខ្លួនជនសង្ស័យ ព្រមទាំងវត្ថុតាងយកមកសាកសួរ ៕

អត្ថបទដែលជាប់ទាក់ទង