ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខេត្តសៀមរាប នឹងមានការដាក់តាំងពិព័រណ៍ ចាប៉ីដងវែង ធ្វើពីសម្រាម នៅចុងខែ​វិច្ឆិកា

86

សៀមរាប៖ ចាប៉ីដងវែង ដែលមានប្រវែង៦ម៉ែត្រ ច្នៃចេញពីដបទឹកសុទ្ធ ចំនួន៦០០០ និងទុយោ១៦០០០ នឹងយកទៅដាក់តាំង នៅមហោស្រពចាប៉ីដងវែង ក្នុងបរិវេណវត្តរាជបូណ៌ ក្នុងខេត្តសៀមរាប ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីលើកស្ទួយ ដល់សិល្បៈចាប៉ី ដែលប្រឈមនឹងការបាត់បង់ ។

លោក វណ្ណ ផាណ្ណា អ្នកមើលការខុសត្រូវ និងជាអ្នកស្ថាបនា និងអភិវឌ្ឍន៍វត្ដរាជបូណ៌ បានឲ្យដឹងថា” ចាប៉ីដងវែងនេះ ច្នៃឡើងដោយដបទឹកសុទ្ធ ដោយអង្គការមួយឈ្មោះថា អង្គការសិល្បៈខ្មែរ អមតៈនៅក្រុងសៀមរាប ក្នុងគោលបំណងបង្ហាញ ដល់ពលរដ្ឋខ្មែរ ឲ្យចេះរក្សាទុកសម្រាម និងបោះចោលសម្រាម ឲ្យមានរបៀបនិងត្រឹមត្រូវ ដើម្បីកុំឲ្យកាកសំណល់ មានប៉ះពាល់ ដល់សុខភាពមនុស្ស និងបង្ហាញពីសម្រាម ក៍មានអត្ថប្រយោជន៍ផងដែរ ។

លោក បានឲ្យដឹងបន្ថែមថា ការច្នៃចាប៉ីដងវែង ចេញពីដបប្លាស្ទិកនេះគឺ ចង់ឲ្យកូនខ្មែរ កាត់បន្ថយការប្រើប្រាស់ ថង់ប្លាស្ទិកផងដែរ ព្រោះវាបានជះឥទ្ធិពលមិនល្អ ដល់បរិស្ថាននិងធ្វើឲ្យប៉ះពាល់ ដល់ទីក្រុងទេសចរណ៍អង្គរ។

លោកក៍បានអំពាវនាវ ដល់ពលរដ្ឋខ្មែរ និងភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ជួយរក្សាទុកសម្រាម ជាពិសេសជាតិប្លាស្ទិក ឲ្យបានត្រឹមត្រូវ ដើម្បីថែរក្សាបរិស្ថាន អនាម័យ នៅក្នុងតំបន់ទេសចរណ៍ អង្គរជាពិសេស ជួយលើកស្ទួយទីក្រុងបុរាណមួយនេះ ឲ្យក្លាយជាតំបន់ទេសចរណ៍ ពណ៌បៃតង ៕

អត្ថបទដែលជាប់ទាក់ទង