កោះពីរ នៃប្រទេសនូវែលហ្សេឡង់ រំកិលជិតគ្នា ក្រោយរញ្ជួយដី ៧,៨ រ៉ិចទ័រ
ប្រជុំកោះភាគខាងជើង និងខាងត្បូង នៃប្រទេសនូវែលហ្សេឡង់ បានរំកិលជិតគ្នា ក្រោយគ្រោះរញ្ជួយដី ដ៏សាហាវ មានឈ្មោះថា Kaikōura។
ការរញ្ជួយដី ៧,៨ រ៉ិចទ័រ បានធ្វើឲ្យប្រទេសនូវែលហ្សេឡង់ ដែលបង្កើតឡើងដោយ ប្រជុំកោះភាគខាងជើង (North Island) និង ខាងត្បូង (South Island) បានធ្វើឲ្យប្រជុំកោះទាំង២នេះខិតជិតគ្នា៥ម៉ែត្រ ក្រោយការរញ្ជួយដី ដ៏សម្បើមដែលបានវាយប្រហារឆ្នេរ នៃកោះភាគខាងត្បូង កាលពីខែវិច្ឆិកាឆ្នាំ ២០១៦។
យោងតាមវិទ្យាស្ថានស្រាវជ្រាវ វិទ្យាសាស្រ្ត GNS របស់ប្រទេសនូវែលហ្សេឡង់ បានឲ្យដឹងថា ឥឡូវនេះ២ឆ្នាំក្រោយមក ការត្រួតពិនិត្យក្រោយការរញ្ជួយដី បានបង្ហាញថា ដីប្រជុំកោះភាគខាងត្បូង បានរំកិលទៅទៅភាគខាងជើង។
ទីក្រុង Wellington របស់ប្រទេសនេះ ក៏បានផ្លាស់ប្តូរ៥សង់ទីម៉ែត្រ ងាកទៅទិសខាងជើងផងដែរ។
ជាគោលការណ៍ ម៉ាញេទិចរញ្ជួយដីខុសគ្នាអាស្រ័យ ទៅលើអាំងតង់ស៊ីតេ ហើយអាំងតង់ស៊ីតេនៃការរញ្ជួយដី សំដៅទៅលើកម្រិតភាពខ្លាំង របស់រំញ័រផែនដី៕