ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្រស់ស្ពានបេតុងលើកំណាត់ផ្លូវជាតិលេខ៣១គួរឱ្យទាក់ទាញទេសចរណ៏ពីបែកគុស-កំពង់ត្រាចពិតជាស្អាត

71

កំពត៖  ឯកឧត្ដម ខាន់ ម៉ាណេរ រដ្ឋលេខាធិការ  ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី៥ខែវិច្ឆិកា ឆ្នាំ២០២៤ បានបញ្ជាក់ថា៖ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ គឺជាគម្រោងមួយក្នុងចំណោមគម្រោងខ្សែផ្លូវជាច្រើនគ្រប់គ្រងដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្រៅពីភាពធន់មាំ ធំទូលាយ ខ្សែផ្លូវជាតិលេខ៣១ ក៏មានសម្រស់ស្រស់សស្អាត អមដោយស្រែស្រូវចម្ការប្រជាពលរដ្ឋ និងរុក្ខជាតិបៃតងត្រជាក់ភ្នែកផងដែរ។

    ឯកឧត្ដមបានបន្ដថា ៖ មកទល់ពេលនេះ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ ប្រវែងសរុប ៥៣,៥៤ គីឡូម៉ែត្រ (ចាប់ពីបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) សម្រេចលទ្ធផលស្ទើរ១០០%ហើយ ដែលមានន័យថាប្រជាពលរដ្ឋអាចធ្វើដំណើរបានដោយងាយស្រួល និងឆាប់រហ័ស។

    ឯកឧត្ដម ខាន់  ម៉ាណេរ  រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងស្ដារ និងលើកកម្រិតផ្លូវជាតិលេខ៣១ តែងបានចុះជាប់ផ្ទាល់ប្រចាំ ដើម្បីតាមដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុន សំដៅឱ្យការសាងសង់ប្រព្រឹត្តទៅស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់ ធានាឱ្យបានការសាងសង់មានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង៕. ដោយ សំរិត

អត្ថបទដែលជាប់ទាក់ទង