ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយសមាជិកបក្ស ទើបផ្លាស់មកពីបក្សនយោបាយដទៃចូលបក្រប្រជាជនជាង២ពាន់នាក់

34

ភ្នំពេញ៖នៅព្រឹកថ្ងៃពុធ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធាន គណ បក្ស ប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយសមាជិក គណ បក្សប្រជាជនកម្ពុជាចំនួន ២,៣៦៥នាក់នៅវិមាន៧មករា ទីស្នាក់ការកណ្តាល គណបក្ស ប្រជាជនកម្ពុជា។
សមាជិកគណបក្សដែលសម្តេចតេជោអញ្ជើញជួបសំណេះសំណាល និងរៀបចំអាហារសាមគ្គី នា ព្រឹកថ្ងៃនេះ សុទ្ធសឹងជាសមាជិករបស់គណបក្សនយោបាយដទៃមានដូចជាគណបក្សភ្លើងទៀន គណបក្សកម្លាំងជាតិ អតីតគណបក្សសង្គ្រោះជាតិជាដើម ដែលទើបនឹង សម្រេចចិត្តដើរ ចេញ ពីបក្សនយោបាយចាស់របស់ពួកគេ ហើយចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។
ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសនៅក្នុងឆ្នាំ២០២៤នេះតែម្តង សមាជិកគណបក្ស នយោ បាយ ក្រៅរាជរដ្ឋាភិបាល នៅតាមមូលដ្ឋានបានសម្រេចចិត្តដើរចេញពីបក្សរបស់ពួកគេប្រៀបដូចទឹកបាក់ ទំនប់ ហើយចូលមករួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
ពួកគេបានរួមរស់ជាមួយបក្សប្រឆាំងយូរណាស់មកហើយ តែពួកគេបែរត្រូវអស់សង្ឃឹម អស់ជំនឿ ចិត្តលើករបៀបដឹកនាំបក្សរបស់ថ្នាក់ដឹកនាំ ដែលខ្វះគោលការធិបតេយ្យនៅក្នុងបក្ស ខ្វះតម្លាភាព បក្ខពួកនិយម។ អ្នកខ្លះទៀត ក៏ស្អប់ខ្ពើមចំពោះនយោបាយជ្រុលនិយមលោក សម រង្សុី និងថ្នាក់ ដឹក នាំជាន់ខ្ពស់របស់បក្សដទៃទៀត ដែលជាហេតុនាំឱ្យគ្រោះថ្នាក់ដល់សង្គមជាតិ។
បន្ថែមពីលើនោះ ពួកគេសម្រេចិត្តចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា ក៏ព្រោះ មើលឃើញពីគុណតម្លៃនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន កម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រីជាច្រើនអាណត្តិកន្លងមក មានគោលនយោបាយដឹកនាំជាតិ ច្បាស់លាស់ ហើយនាំមកនូវការរួបរួម សន្តិភាព និងការរីកចម្រើនសម្រាប់សង្គមជាតិ។ ពួកគេក៏ សម្តែងការពេញចិត្ត និងជឿជាក់ចំពោះការរៀបចំអ្នកបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា ដោយ ប្រគល់ការដឹកនាំប្រទេសជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីពោរ ពេញ ដោយ សមត្ថភាព ចំណេះដឹង ឆ្លាតវៃ និងមានឆន្ទៈខ្ពស់ក្នុងការបន្តដឹកនាំសង្គមជាតិឱ្យមានសុខ សន្តិភាព ការរួបរួម និងការរីកចម្រើន៕

អត្ថបទដែលជាប់ទាក់ទង