ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វាយគេមិនឈ្នះ! លោក Netanyahu ដកតំណែងរដ្ឋមន្រ្តីការពារជាតិ ហើយដាក់រដ្ឋមន្រ្តីការបរទេសជំនួសវិញ

50

ហ៊្សេរុយសាឡិម៖កាលពីថ្ងៃអង្គារសប្តាហ៍នេះ នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu បានដកតំណែងរដ្ឋមន្រ្តីការពារជាតិ លោក Yoav Gallant ដោយលើឡើងពីការអស់ជំនឿចិត្ត ហើយចាត់ឱ្យលោក Israel Katz ដែលជារដ្ឋមន្រ្តីការបរទេស មកដឹកនាំការធ្វើសង្រ្គាម នៅតំបន់ហ្កាហ្សា និងលីបង់វិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៦ ខែវិច្ឆិកា ឆ្នាំ ២០២៤។
លោក Netanyahu និយាយថា លោក Gallant បានធ្វើសេចក្តីថ្លែងការណ៍ ដែលផ្ទុយពីការសម្រេចចិត្តរបស់រដ្ឋាភិបាល និងគណៈរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសង្រ្គាម។ លោក Netanyahu បានតែងតាំងលោក Gideon Saar ជារដ្ឋមន្ត្រីការបរទេសថ្មីជំនួស លោក Katz។ ក្រុមអ្នករិះគន់ បានចោទប្រកាន់ លោក Netanyahu ថាគិតរឿងនយោបាយធំជាងបញ្ហាសន្តិសុខជាតិ។ តាមប៉ូលិសអ៉ីស្រាអែល បន្ទាប់ពីការដកតំណែង លោក Gallant ក្រុមអ្នកតវ៉ាបានបិទផ្លូវហាយវេ និងដុតភ្លើងនៅតាមដងផ្លូវ។
គួរបញ្ជាក់ថា លោក Gallant បានបម្រើការក្នុងជួរយោធា អស់រយៈពេល ៣៥ឆ្នាំមកហើយ។ ការដកតំណែងរូបលោកនាពេលនេះ ធ្វើឡើងចំពេលដែលអ៉ីស្រាអែល កំពុងរងចាំមើលចំណាត់ការសងសឹកពីអ៉ីរ៉ង់ ចំពោះការវាយប្រហារតាមអាកាសរបស់ខ្លួន លើប្រទេសអ៉ីរ៉ង់ កាលពីខែតុលា៕

អត្ថបទដែលជាប់ទាក់ទង