ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មីយ៉ាន់ម៉ា អរគុណកម្ពុជា ដែលចែករំលែកបទពិសោធន៍ និងទស្សនទាន ក្នុងការដោះស្រាយវិបត្តិ

33

យូណាន, ចិន៖ប្រធានក្រុមប្រឹក្សារដ្ឋរបស់មីយ៉ាន់ម៉ា លោក មីង អោង ឡាំង បានថ្លែងអំណរ គុណ កម្ពុជា ដែលបានចែករំលែកបទពិសោធន៍ និងទស្សនទាននានា ដើម្បីជាវិភាគទានក្នុងការ ដោះ ស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។
ការអរគុណនេះ បានធ្វើឡើងក្នុងជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា និងលោក មីង អោង ឡាំង នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្នុងឱកាសមេដឹកនាំទាំង អញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ នៅទីក្រុងគុនមិញ ខេត្តយូណាន ប្រទេសចិន។
ក្នុងជំនួបនោះលោកប្រធានក្រុមប្រឹក្សារដ្ឋ បានជម្រាបជូនសម្ដេចបវរធិបតី អំពីស្ថានការណ៍នយោ បាយ ទូទៅ និងការត្រៀមរៀបចំការបោះឆ្នោតសកលនាពេលខាងមុខ។ លោក មីង អោង ឡាំង ក៏បាន អរគុណ កម្ពុជា ដែលបានចែករំលែកបទពិសោធន៍ និងទស្សនទានមួយចំនួន ក្នុងការ ដោះ ស្រាយវិបត្តិមីយ៉ាន់ម៉ា។
ជាការឆ្លើយតប សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណលោក មីង អោង ឡាំង ដែលបានជម្រាបអំពីបច្ចុប្បន្នភាពនៃស្ថានការណ៍នយោបាយរបស់មីយ៉ាន់ម៉ា និងសង្ឃឹមថា វិបត្តិនៅមីយ៉ាន់ម៉ា នឹងត្រូវបានដោះស្រាយដោយសន្តិវិធី ក្នុងអនាគតដ៏ខ្លីខាងមុខ។
សម្តេចបវរធិបតី ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសន្ទនាប្រកបដោយបរិយាប័ន្ន និងការ អនុវត្ត កិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5-Point Conensus) របស់អាស៊ាន។
សម្ដេចបវរធិបតី និងលោកប្រធានក្រុមប្រឹក្សារដ្ឋ ក៏បានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី ដោយផ្តោត លើវិស័យសំខាន់ៗមួយចំនួន ដូចជា វិស័យពាណិជ្ជកម្ម និង ការតភ្ជាប់ប្រជាជន និងប្រជាជន៕

អត្ថបទដែលជាប់ទាក់ទង