ទូកងវែងជាងគេលើកពិភពលោក ចាប់ផ្ដើមរំកិលទូកពីផ្ទៃទឹក នៃតំបន់កំពង់ផែភ្នំពេញ ទៅកាន់វាលព្រះមេរុ ដើម្បីដាក់តាំងបង្ហាញ ជូនសាធារណជនបានទស្សនា
ភ្នំពេញ៖ ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ទូកងដែងវែងជាងគេ លើពិភពលោកមានឈ្មោះថា កម្ពោជិកបុត្តាខេមរាតរី ដែលទើបតែនឹង ជាប់កំណត់ត្រាទូក ង វែងជាងគេលើពិភពលោកកាលពីថ្ងៃទី១២ កន្លងទៅនេះបន្ទាប់ពីបញ្ចប់ព្រះរាជពិធីអ៊ុំទូកថ្មីៗនេះទូក ង វែងជាងគេនឹងរំកិលខ្លួនមកលើគោកតាមបណ្ដោយផ្លូវព្រះសុធារស ខាងកើតទល់មុខ វាលព្រះមេរុ ដើម្បីដាក់តាំងបង្ហាញ់ជូនសាធារណជនភ្ញៀវជាតិ និង អន្តរជាតិបានទស្សនា ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី ២៥ ដល់ ថ្ងៃទី ៣០ ។
គោលបំណងសំខាន់ៗ នៃការផលិតទូកង ដែលវែងជាងគេនេះ គឺចង់ រំលឹកឡើងវិញនូវប្រវត្តិដ៏យូរលង់ នៃការផលិត និង ការប្រើប្រាស់ទូក របស់ខ្មែរតាំងពីសម័យបុរាណ ជាពិសេសរំលឹកឡើងវិញនូវ ស្នាព្រះហស្តរបស់ ព្រះមហាក្សត្រខ្មែរ គ្រប់ជំនាន់ក្នុងការប្រើប្រាស់ទូក ជាមធ្យោបាយមួយ ក្នុងការការពារទឹកដី ,ជួយលើក តម្កើងកិត្យានុភាពជាតិ ដោយបង្ហាញពិភពលោកទាំងមូល ឱ្យបានដឹងកាន់តែច្បាស់ថា កម្ពុជាអាចបង្កើត ស្នាដៃដ៏អស្ចារ្យមួយ , ជំរុញស្មារតីស្នេហាជាតិ និង សាមគ្គីភាព នៃយុវជនជាកូនចៅជំនាន់ក្រោយ ក្នុងការ ថែរក្សា និង អភិរក្សកេរដំណែលពីដូនតា , ដើម្បីបង្ហាញឱ្យពិភពលោកឃើញថា ខ្មែរយើងខ្លាំង អាចផលិតបាន អ្វីដែលអស្ចារ្យជាងគេលើពិភពលោក ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើង ចេះសាមគ្គីគ្នារួបរួមគ្នាជាធ្លុងមួយតាម រយៈការកសាងទូកង វែងជាងគេ ចាប់ផ្តើមតាំងពីឈើមួយដើម រហូតដល់ ចេញជារូបរាងទូកឡើង ដោយការនាំគ្នាចាំងឈើបន្តិចម្តងៗ ,ដើម្បីបណ្តុះឆន្ទៈកូនខ្មែរយើងឱ្យនាំគ្នាបង្កើតនូវ អ្វីដែលអស្ចារ្យ សម្រាប់ខ្មែរលើ ឆាកអន្តរជាតិ។
លោក ស សុខាបានបញ្ជាក់ថា ៖ ទូក ង ដែលមានប្រវែងវែងជាងគេ នៅលើពិភពលោក ដែលផលិតឡើងបញ្ចប់ជាស្ថាពរ ដោយស្នាដៃកូនខ្មែរ នៅខេត្តព្រៃវែងមានឈ្មោះថា កម្ពោជិកបុត្តាខេមរាតរី មានប្រវែងបណ្ដោយ ៨៧,៣ម៉ែត្រ ទទឹង ១,៩០ម៉ែត្រ ដាក់ចំណុះទូកបាន ១៧៩នាក់ ត្រូវបានផ្តួចផ្ដើមកសាង ឡើងដោយរូបលោកផ្ទាល់ និងក្រោមកិច្ចសហការ ជាមួយក្រុមកាងារពាក់ពន្ធ័ បន្ទាប់ពីបញ្ចប់ការដាក់តាំងបង្ហាញ ទូក ង នៅរាជាធានីភ្នំពេញនេះទៅ ទូកនេះនឹងរំកិលខ្លួនទៅតាំង នៅខេត្តព្រៃវែងវិញដើម្បីតំណាងឲ្យ ខេត្តព្រៃវែងទាំងមូលដែលបានខិតខំកសាងនិង ផលិតទូកងនេះឡើង ៕