ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រៀមបញ្ចេញកម្លាំងជិត៥ពាន់នាក់ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងព្រះរាជពិធីបុណ្យអុំទូក ឆ្នាំនេះ

39

ភ្នំពេញ៖ឯកឧត្ដមឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រៀមបញ្ចេញកម្លាំងជាង៤,៦០០នាក់ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ខាងមុខនេះ។
កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ឯកឧត្ដមឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា៖ «យើងយកបទពិសោធន៍បុណ្យអុំទូកឆ្នាំ២០២៣ គឺយើងរកឃើញចំណុចខ្វះខាតច្រើន តែយើងត្រូវប្រជុំត្រួតពិនិត្យជាមុនពីអ្វីដែលយើងអាចធ្វើបាន និងអ្វីដែលយើងមិនអាចធ្វើបាន អ្វីដែលសេសសល់ អ្វីដែលជាបញ្ហាប្រឈម គឺយើងត្រូវកែតម្រូវគុណភាពឱ្យកាន់តែល្អជាងឆ្នាំទៅ»។

អត្ថបទដែលជាប់ទាក់ទង