រថយន្តយីឌុប និងរថយន្តស្តារិច បុកគ្នាពេញ បណ្តាលឱ្យស្លាប់១នាក់ និងរបួសធ្ងន់ស្រាល៥នាក់
មន្ទីព័ត៌មានខេត្តមណ្ឌលគិរី បានផ្សាយថា ព័ត៌មានបឋម មានករណីគ្រោះថ្នាក់ចរាចរ បណ្តាលឱ្យមនុស្សស្លាប់១នាក់ និងរងរបួសធ្ងន់ស្រាល៥នាក់ ហេតុការណ៍នេះ បានកើតឡើងនៅម៉ោងប្រមាណជា១២ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចអូរតេ ក្នុងឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
តាមការបញ្ជាក់ ពីអធិការនគរបាលស្រុកពេជ្រាដា បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរ បណ្តាលឱ្យរថយន្តយីឌុប និងរថយន្តស្តារិច បើកបញ្ច្រាសទិសគ្នា លុះដល់ចំណុចកើតហេតុ បុកគ្នាពេញទំហឹងតែម្តង បណ្តាលឱ្យស្លាប់១នាក់ និងរបួសធ្ងន់ស្រាល៥នាក់។
បច្ចុប្បន្ន សមត្ថកិច្ចមិនទាន់ស្គាល់ អត្តសញ្ញាណនៅឡើយ រីឯអ្នករងរបួសធ្ងន់ស្រាល ត្រូវបានបញ្ចូនសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកខេត្ត៕