យុវជនញៀនថ្នាំម្នាក់ ចាប់រំលោភយុវតីម្នាក់ ក្នុងបន្ទប់ទឹកហ្គារ៉ាស់សាំងតេលា ត្រូវសមត្ថកិច្ចឃាត់ខ្លួន
ភ្នំពេញ ៖ កម្មករលាងរថយន្តនៅក្នុងការ៉ាស់សាំងតេលាម្នាក់ បានឃើញ នារីម្នាាក់ ដើរចូលទៅក្នុងបន្ទប់ទឹក ក៏បានដើរចូលទៅតាមក្រោយ ហើយបានបិទទ្វារបន្ទប់ទឹកដាក់គន្លឹះ រួចបានធ្វើសកម្មភាពចាប់ជនរងគ្រោះឲ្យ ដោះខោអាវរំលោភសេពសន្ថវៈរហូតបានសម្រេច១លើក ។ ក្រោយកើតហេតុ យុវជនម្នាក់នោះត្រូវចាប់ខ្លួននៅ ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៨ វេលាម៉ោង១៩ម៉០០នាទី នៅចំណុចក្នុងបន្ទប់ទឹកការ៉ាស់សាំងតេលា ផ្លូវ៣០ម៉ែត្រ ភូមិ ទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ វង្ស សំណាង ភេទ ប្រុស អាយុ ១៥ ឆ្នាំ ទីលំនៅក្នុងការ៉ាស់សាំងតេលា ផ្លូវ៣០ម៉ែត្រ ភូមិ ទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ កម្មករលាងរថយន្ត ត្រូវឃាត់ខ្លួន ដោយមានផ្ទុកសារធាតុញៀន ។ ជនរងគ្រោះ អាយុ ១៥ ឆ្នាំ ទីលំនៅផ្ទះជួល ភូមិទួលរកា១ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ លក់ដូរ ។
កាលពីថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៨ វេលាម៉ោង១៩ ជនរងគ្រោះ បានដើរម្នាក់ឯង ចូលទៅក្នុងបន្ទប់ទឹក របស់ការ៉ាស់សាំងតេលា ចំណុចកើតហេតុ ដើម្បីបត់ជើងតូច ពេលនោះជនសង្ស័យឈ្មោះ វង្ស សំណាង ជាកម្មករលាងរថយន្តនៅក្នុងការ៉ាស់សាំងតេលា បានឃើញជនរងគ្រោះ ដើរចូលទៅក្នុងបន្ទប់ទឹក ក៏បានដើរចូលទៅតាមក្រោយ ហើយបានបិទទ្វារបន្ទប់ទឹកដាក់គន្លឹះ រួចបានធ្វើសកម្មភាពចាប់ជនរងគ្រោះ ឲ្យ ដោះខោអាវរំលោភសេពសន្ថវៈរហូតបានសម្រេច១លើក ហើយជនរងគ្រោះ ក៏បានស្លៀកពាក់ខោអាវ ដើរចេញពីក្នុងបន្ទប់ទឹកមកវិញ ស្រាប់តែម្តាយបង្កើតឈ្មោះ សាម៉ល់ ស្រីនូ និង ក្រុមគ្រួសារបានមកដល់ ជនរងគ្រោះ ក៏បាននិយាយរឿងហេតុ ដែលត្រូវជនសង្ស័យឈ្មោះ វង្ស សំណាង ចាប់រំលោភ។ ឮដូច្នេះឈ្មោះ សាម៉ល់ ស្រីនូ និង ក្រុមគ្រួសារ ក៏បានឃាត់ខ្លួនជនសង្ស័យឈ្មោះ វង្ស សំណាង យកមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោមធ្វើការសាកសួរ និង បានដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ។
បច្ចុប្បន្នជនសង្ស័យ ត្រូវឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕