ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មេជាងធ្វើផ្ទះ ភ្លាត់ស្នៀត ដួលផ្ទះសង្កត់លើ បណ្តាលឱ្យស្លាប់ម្នាក់

98


ខេត្តកណ្តាល ៖ ជនរងគ្រោះជាមេជាង និងកូនជាងជាច្រើននាក់ បានធ្វើការស្ទួចផ្ទះ ហើយខុសបច្ចេកទេស ក៏រលំសង្កត់ជនរងគ្រោះស្លាប់នៅកន្លែងកើតហេតុ។

ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា ករណីរលំផ្ទះសង្កត់ស្លាប់ កើតហេតុថ្ងៃអាទិត្យ ទី២៥ខែវិច្ឆិកា២០១៨ វេលាម៉ោង១៥ ចំណុចភូមិពុកឫស្សីក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ជនរងគ្រោះម្នាក់ឈ្មោះ យ៉ុន យួន ភេទប្រុស អាយុ ៥៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេជាងស្ទូចផ្ទះ មានទីលំនៅភូមិឃុំកើត។

កាលពីថ្ងៃទី១៩ខែវិច្ឆិកា២០១៨ ជនរងគ្រោះ និងកូនជាងជាច្រើននាក់ បានទៅម៉ៅការ ស្ទួចផ្ទះឲ្យឈ្មោះ ស្រេង វ៉ា ភេទ ប្រុស អាយុ ៧០ ឆ្នាំ មានទីលំនៅភូមិពុកឫស្សីក្រោម ឃុំពុកឫស្សី។ នៅថ្ងៃទី២៥ខែវិច្ឆិកា២០១៨ វេលាម៉ោង៧ព្រឹក ជនរងគ្រោះ និងកូនជាងជាច្រើននាក់ បានធ្វើការស្ទួចផ្ទះបន្តទៀត ហើយបានកាត់ជើងសសរផ្ទះចេញ រហូតដល់វេលាម៉ោង១៥ ផ្ទះនោះ មានសភាពផ្អៀងមួយចំហៀង ភ្លាមនោះជនរងគ្រោះបានរត់ទៅមួលជន្ទល់​ ដែលធ្វើពីដែកទ្រផ្ទះនោះ តែពេលនោះ ផ្ទះក៏រលំសង្កត់ ជនរងគ្រោះចំចង្កេះ និងឆ្អឹងជំនីរ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។

តាមការពិនិត្យសាកសព មានស្នាមរលាត់ និងជាំនៅឆ្អឹងជំនីរខាងឆ្វេង ១ កន្លែង នៅចង្កេះ ១ កន្លែង (បាក់ឆ្អឹង) ក្រៅពីនេះ ពុំមានស្លាក
ស្នាមអ្វីផ្សេងទៀតទេ ។ តាមការសន្និដ្ឋាន ជនរងគ្រោះ ពិតជាស្លាប់ ដោយសាផ្ទះរលំសង្កត់លើស្លាប់៕

អត្ថបទដែលជាប់ទាក់ទង