ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអ្នកឧកញ៉ា លាង ម៉េងប្រគល់ ទឹកបរិសុទ្ធនិងទឹកក្រូច៤០០០កេសជូនរដ្ឋបាលរាជធានីដើម្បីអបអរក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក

43


ភ្នំពេញ៖ ទឹកបរិសុទ្ធនិងទឹកក្រូចចំនួន៤០០០កេសត្រូវបានលោកអ្នកឧកញ៉ា លាង ម៉េង ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីអបអរក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៤នេះ។
ពិធីប្រគល់និងទទួលបានធ្វើឡើងនារសៀលនាថ្ងៃទី១៣វិច្ឆិកានេះ ក្រោមវត្តមានឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកអ្នកឧកញ៉ា លាង ម៉េង តំណាងលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅសាលារាជធានីភ្នំពេញ។
ឯកឧត្ដមឃួង ស្រេង ក្នុងឱកាសនោះ បានលើកឡើងថា៖ ក្នុងនាមក្រុមប្រឹក្សារាជធានីភ្នំពេញ គណៈអភិបាលរាជធានីភ្នំពេញ មន្ត្រីរាជការ កងកម្លាំងទាំងអស់ ក្នុងរាជធានីភ្នំពេញ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកអ្នកឧកញ៉ា ដែលបានឧបត្ថម្ភ ទឹកពិសាកម្ពុជា ចំនួន ៣,០០០កេសនិងទឹកក្រូចIZE ចំនួន ១,០០០កេស
ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីអបអរក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤។
ឯកឧត្ដមបន្តថា៖ តាមរយៈអំណោយខាងលើ បានបង្ហាញឱ្យឃើញអំពីទឹកចិត្ត និងការគិតគូរជូនដល់មន្ត្រីរាជការ និង កងកម្លាំង នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដែលកំពុងបំពេញតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការថែរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ជូនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និង បងប្អូនប្រជាពលរដ្ឋដែលមកទស្សនាកំសាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤៕

អត្ថបទដែលជាប់ទាក់ទង