ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើកបុករបាំងថ្មចែកទ្រូងផ្លូវនៅចំការមនក្រឡាប់ផ្ងាជើងទល់មេឃ

78

ភ្នំពេញៈរថយន្ត​កូរ៉ូឡា​បើកជ្រុលចង្កូតទៅបុក​ទ្រូងផ្លូវ​ពេញទំហឹង បណ្ដាល​ឲ្យ​ក្រឡាប់​រថយន្ត​ផ្ងា​ជើង​ទល់មេឃកាលពី​ជាងម៉ោង​២ រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅតាម​បណ្ដោយ​មហាវិថីម៉ៅសេទុង កែង​ផ្លូវ​លេខ​១៩៣ ស្ថិតក្នុង​សង្កាត់​ទូល​ស្វាយព្រៃ​១ ខណ្ឌចំការមន ។​

​ម្ចាស់​រថយន្ត​បាននិយាយថា មុនពេល​កើតហេតុ រូបគេ​ព្រម​ជាមួយនឹង​ម្ដាយ បាន​បើករថយន្ត​ដឹក​ស្លឹក​ម្កាក់ ពី​ចំ​ពូ​ក្អែក សង្កាត់ព្រែកថ្មីមក​ផ្សារ​ដើម​គរ​ដើម្បី​លក់ ដោយ​ធ្វើដំណើរ​តាម​បណ្ដោយ​មហាវិថីម៉ៅ​សេទុង ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​ល្មម ខ​ណះ​មកដល់​ចំណុចកើតហេតុ ដោយ​សារ​រថយន្ត​គាត់​បែក​កង់ ហើយ​ដូរ​កង់​ស្រ​គួរ​រាង​ចាស់​ពេក ព្រមទាំង​មេឃ​ភ្លៀង​ផង ក៏​រអិល​បណ្ដាល​ឲ្យ​រេ​ចង្កូត​​​ជ្រុល​ទៅបុក​ថ​បាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​តែម្ដង បណ្ដាល​ឲ្យ​រថយន្ត​ក្រឡាប់​ផ្ងា​ជើងទ្រ​មេឃ​យ៉ាង​ច្រ​ង៉ាង តែ​សំណាងល្អ​មិន​បណ្ដាល​ឲ្យ​មាន​អ្នករងរបួស​ធ្ងន់ធ្ងរ ។​

ក្រោយ​កើតហេតុ ម្ចាស់​រថយន្ត​បង្ក​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ចុះទៅ​ធ្វើការ​វាស់វែង​យក​រថយន្ត​ទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បីរង់ចាំ​ដោះស្រាយ​គ្នាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង