ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សាហាវពេកហើយ បើករថយន្តបុកសម្លាប់ក្មេងសិស្សសាលាមត្តេយ្យស្លាប់និងរបួសជាង២០នាក់

67

ប្រទេសចិន៖កុមារ​តូចៗ សាលាមត្តេយ្យ​៥​នាក់​បាន​ស្លាប់ និង ១៩ នាក់​រងរបួស​បន្ទាប់​ពី​រថយន្ត​មួយគ្រឿង​បាន​បើក​បំ​បុក​ចូល​ហ្វូង​សិស្សសាលា​មួយក្រុម​នៅ​ខាងក្រៅ​សាលារៀន​មួយ​នៅ​ប្រទេស​ចិន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២២​វិច្ឆិកា​។ នេះ​បើ​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ចិន​។​

​យោងតាម​វីដេអូ​បញ្ចេញ​ដោយ​ទូរទស្សន៍​រដ្ឋ​ចិន CCTV បានឱ្យដឹងថា ជនសង្ស័យ​បាន​បើកឡាន​ក្នុង​គន្លង​ផ្លូវ​បញ្ច្រាស់ទិស មុនពេល​បើក​បំ​បុក​សិស្សសាលា​ដែល​កំពុង​ដើរ​ឆ្លងផ្លូវ​នៅ​ខេត្ត​លៀវ​នី​ង​ភាគ​ឦសាន​។

ឧបទ្ទវ​ហេតុនេះ​បានកើត​ឡើង​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នៅ​ខាងក្រៅ​សាលាបឋមសិក្សា​លេខ ២ នៅ​សង្កាត់ Jianchang ក្រុង Huludao ខេត្ត​លៀវ​នី​ង​។​  ជនសង្ស័យ​បាន​បើកឡាន​គេចចេញ​ពី​កន្លែងកើតហេតុ ក្រោយពី​បង្ក​គ្រោះថ្នាក់​រួច​។​ប៉ុន្តែត្រូវបាន​ឃាត់ខ្លួន​។​

​របាយការណ៍​ចុងក្រោយ​ពី​ទូរទស្សន៍ CCTV បាន​អះអាងថា ក្មេង​ដែល​ត្រូវបាន​សម្លាប់​ទាំងអស់នោះ​សុទ្ធតែ​មកពី​ថ្នាក់​ម​ត្តេ​យ្យ​។ ហើយ​មនុស្ស ១៩ នាក់​ដែល​រងរបួស រួមមាន​គ្រូបង្រៀន​ពីររូប និង​អ្នកដើរ​ឆ្លងកាត់​ម្នាក់​។​

​សមាជិក​បុគ្គលិក​ម្នាក់​មកពី​សាលារៀន​ខាងលើ​បាន​ប្រាប់​សារព័ត៌មាន Beijing Youth Daily ថា សិស្ស​ទាំងនោះ​ទើបតែ​ចេញពី​រៀន ហើយ​កំពុងធ្វើដំណើរ​ទៅផ្ទះ នៅពេល​ឡាន​បើ​កបំ​បុក​។​

​ទីក្រុង Huludao គឺជា​ទីក្រុង​មាន​ទំហំ​មធ្យម​ដែលមាន​ប្រជាជន​ប្រហែល ២,៧ លាន​នាក់​នៅ​ឆ្នេរសមុទ្រ​ភាគ​និរតី​នៃ​ខេត្ត​លៀវ​នី​ង​៕

 

អត្ថបទដែលជាប់ទាក់ទង