ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីស្នើរឱ្យម្ចាស់ អាជីវកម្មដ្ឋាន អង្គភាពរដ្ឋ និង បណ្ដាក្រុមហ៊ុនឯកជនទាំងអស់ កំពុងប្រើប្រាស់បណ្ដាញខ្សែកាបិអាកាស នៅ តាមផ្លូវទាំង៤០រុះរើចេញក្នុងរយះពេល ៣០ ថ្ងៃ

10

ភ្នំពេញ៖ក្នុងគោលបំណងថែរក្សាសោភណភាព រាជធានីភ្នំពេញឱ្យកាន់តែល្អ ស្រស់បំព្រង សក្ដិសមជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា នោះក្រុមការងារ ចម្រុះរបស់រដ្ឋបាល រាជធានីភ្នំពេញបានទុក រយៈពេល ៣០ ថ្ងៃឱ្យ ម្ចាស់ អាជីវ កម្មដ្ឋាន អង្គភាព រដ្ឋ និង ក្រុមហ៊ុន ឯកជន ទាំងអស់ រុះរើ ខ្សែកាបិ អាកាសចេញ ពីលើផ្លូវចំនួន៤០ខ្សែដោយគិតចាប់ពីថ្ងៃ ជូនដំណឹងនេះតទៅ។
យោងតាមសេចក្ដីជូនដំណឹងស្ដីពីការរៀបចំសណ្ដាប់ធ្នាប់ បណ្ដាញខ្សែកាបិអាកាស ក្នុង រាជធានី ភ្នំពេញ បាន ឱ្យ ដឹង ថា រដ្ឋបាល រាជធានីភ្នំពេញ មាន កិត្តិយស សូម ជូនដំណឹង ដល់ប្រជាពលរដ្ឋ ម្ចាស់ អាជីវ កម្មដ្ឋាន អង្គភាព រដ្ឋ និង បណ្ដា ក្រុមហ៊ុន ឯកជន ទាំងអស់ ឱ្យ បានជ្រាប ថា ដើម្បី លើក កម្ពស់ សោភណភាព រាជធានី ភ្នំពេញ ឱ្យ កាន់តែ ល្អ ស្រស់បំព្រងសក្ដិសម ជាបេះដូង នៃ ព្រះរាជាណាចក្រកម្ពុជា ក្រុមការងារ ចម្រុះរបស់ រដ្ឋបាល រាជធានីភ្នំពេញនឹងធ្វើការ រៀបចំ សណ្ដាប់ធ្នាប់ បណ្ដាញ ខ្សែកាប អាកាសតាមដង ផ្លូវ ចំនួន ៤០ ខ្សែ។ ដូច្នេះសូម ប្រជាពលរដ្ឋ ម្ចាស់ អាជីវ កម្មដ្ឋាន អង្គភាព រដ្ឋ និង បណ្ដា ក្រុមហ៊ុន ឯកជន ទាំងអស់ ដែល កំពុង ប្រើប្រាស់ បណ្ដាញ ខ្សែកាប អាកាស នៅ តាម ផ្លូវ ទាំង ៤០ ខ្សែ ខាង លើ នេះ សូម ប្រញាប់ រួសរាន់ រៀបចំ រុះរើ ចេញ ក្នុង រយៈពេល ៣០ ថ្ងៃ ដោយ គិត ចាប់ ពី ថ្ងៃ ជូន ដំណឹង នេះ តទៅ។
ក្នុងន័យនេះរដ្ឋបាល រាជធានីភ្នំពេញ សង្ឃឹម ជឿជាក់ ថា ប្រជាពលរដ្ឋ អង្គភាព រដ្ឋ បណ្ដា ក្រុមហ៊ុន ឯកជន ក៏ដូចជា អ្នកពាក់ព័ន្ធ ទាំងអស់ ផ្ដល់ ការ អធ្យាស្រ័យ និងចូលរួមសហការ អនុវត្ត ឱ្យបាន ម៉ឺងម៉ាត់តាមខ្លឹមសារ ខាងលើ នេះ ប្រកប ដោយ ស្មារតីទទួលខុសត្រូវខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង