ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បារាំងសសើរអាមេរិក ជុំវិញការសម្រេចឱ្យអ៊ុយក្រែន ប្រើប្រាស់អាវុធវាយប្រហារចូលទឹកដីរុស្ស៉ី

14

រីយ៉ូ, ប្រេស៉ីល៖ប្រធានាធីបតីបារាំង លោក អេមម៉ានុយអែល ម៉ាក្រុង បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា រដ្ឋបាលលោក ចូ បៃដិន បានធ្វើការសម្រេចចិត្តដ៏ល្អមួយ តាមរយៈការអនុញ្ញាតឱ្យអ៊ុយក្រែន ប្រើប្រាស់អាវុធរបស់សហរដ្ឋអាមេរិក ដើម្បីវាយប្រហារចូលជ្រៅទៅក្នុងទឹកដីរុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤។
នៅខាងក្រៅកិច្ចប្រជុំកំពូល G20 ក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៉ីល លោក ម៉ាក្រុង និយាយថា ការអនុញ្ញាតនៃរដ្ឋបាលលោក បៃដិន កើតឡើងដោយសារតែវត្តមានទាហានកូរ៉េខាងជើង នៅក្នុងសង្រ្គាមអ៊ុយក្រែន ដោយបន្ថែមថា វាគឺជាការសម្រេចចិត្តបង្កហេតុ ដោយរុស្ស៉ីខ្លួនឯង។
គួរបញ្ជាក់ថា កាលចុងសប្តាហ៍កន្លងទៅ រដ្ឋបាលលោក បៃដិន បានអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធ ផ្ដល់ដោយសហរដ្ឋអាមេរិក ដើម្បីវាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៉ី ខណៈដែលការសម្រេចចិត្តនេះ ធ្វើឡើងតែជាង២ខែប៉ុណ្ណោះ មុននឹងលោក ដូណាល់ ត្រាំ ស្បថចូលកាន់តំណែងជាប្រធានាធិបតី នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។ វាត្រូវបានគេមើលឃើញថា ជាការផ្លាស់ប្ដូរគោលនយោបាយដ៏សំខាន់មួយ របស់សហរដ្ឋអាមេរិក ចំពោះសង្រ្គាមរវាងអ៊ុយក្រែន និងរុស្ស៉ី៕

អត្ថបទដែលជាប់ទាក់ទង