ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មុខសញ្ញា​សង្ស័យ​ជួញដូរ​សារធាតុ​ញៀន បីនាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​សំរោ​ង​ទង ​ធ្វើ​ការ​បង្រ្កាប​ រួមជាមួយ​វត្ថុតាងថ្នាំញៀនមួយចំនួន

89

កំពង់ស្ពឺ​ ៖​ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ​បានឲ្យដឹងថា មុខសញ្ញា​សង្ស័យ​ពាក់ព័ន្ធ​ករណី​ជួញ​ដូរ ​សារធាតុ​ញៀនខុស​ច្បាប់​ បីនាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​សំរោង​ទង ​ធ្វើ​ការ​បង្រ្កាប​បាននៅចំណុចភូមិព្រៃក្តី ​កាលពី​ថ្ងៃទី២៥ខែវិច្ឆិកា ​២០១៨ វេលាម៉ោង ២៣:២០នាទី​ នឹងបានឃាត់​មុខសញ្ញា​ ៣នាក់​។

ជនសង្ស័យទាំង៣នាក់នោះ ១-ឈ្មោះ ខេង សំដារ៉ា ភេទ​ប្រុស អាយុ ៣០ឆ្នាំ​ ទីលំនៅភូមិព្រៃក្រឡាញ់ ឃុំលំហា​ច ស្រុកអង្គស្នួល ខេត្តកណ្តាល​ មុខរបរ​មិនពិត​ប្រាកដ​ ​២-ឈ្មោះ​ នៅ សុខគា (ហៅប៉េងប៉ុង​)​ភេទប្រុស អាយុ៣១ឆ្នាំ​ រស់នៅភូមិចំ​កា​រដូង សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មុខរបរ​មិនពិតប្រាកដ​ ៣-ឈ្មោះ ជា វាសនា (ហៅតឿ)​ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិតានាង ឃុំក្រាំងអំពិល ស្រុកសំរោងទង មុខរបរ​មិនពិតប្រាកដ។ ​សមត្ថកិច្ច​ដកហូតបានម្សៅក្រាម ពណ៌​ស ​សង្ស័យជាគ្រឿងញៀនចំនួន ៥​កញ្ចប់​ ស្មើនឹង​ ១,១៩ក្រាម​ ទូរស័ព្ទដៃ​ ១គ្រឿង និងម៉ូតូ ១គ្រឿង។
បច្ចុប្បន្ន​មុខសញ្ញា​សង្ស័យ ​និងវត្ថុតាង នគរបាល​ស្រុក​សំរោ​ង​ទង ​បាន​ធ្វើ​ការកសាងសំណុំរឿង បញ្ជូនទៅការិ​.ជំនាញ​ខេត្ត​ ចាត់ការតាមនីតិវិធី​៕

អត្ថបទដែលជាប់ទាក់ទង