អធិការនគរបាលខណ្ឌឫស្សីកែវ ចែកអំណោយ និងថវិកា ដល់កងកម្លាំងែលបានការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងរបៀបរៀបរយ ក្នុងព្រះរាជពិធីបុណ្យអុំទូក
ភ្នំពេញ ៖ លើកទឹកចិត្តដល់កងកម្លាំងនគរបាល ក្នុងការបំពេញភារកិច្ច ក្នុងព្រះរាជពិធីបុណ្យអំទូករួចនោះ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចែកជូននូវទឹកពិសារបរិសុទ្ធកម្ពុជា ភេជ្ជៈអាយស៍ (IZE) ភេសជ្ជៈ BOOSTRONG និងថវិកា ជូនដល់កងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងរបៀបរៀបរយ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ ប្រកបដោយជោគជ័យ។
លោក ហ៊ាង ថារ៉េត បានអោយដឹងថា អំណោយទាំងនេះ គឺជាការផ្តល់ពីលោកអភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ និងលោកអ្នកឧកញ៉ា ឧកញ៉ា លោកជំទាវឧកញ៉ា លោកជំទាវ លោក លោកស្រី ជាសប្បុរសជនផងដែរ ។
ក្នុងនាមកងកម្លាំង នៃអធិការនគរបាលខណ្ឌឫស្សីកែវ សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងសូមគោរពជូនពរ លោកអភិបាល លោកអ្នកឧកញ៉ា ឧកញ៉ា លោកជំទាវឧកញ៉ា លោកជំទាវ លោក លោកស្រី ទទួលបានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងសូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។