បង្រាបបទល្មើសនេសាទ ត្រូវជនល្មើសបើកបំបុក ស្លាប់នាយសង្កាត់ជលផល ស្រុកពាមជរ និងកម្មករ២នាក់ រងរបួស
ព្រៃវែង៖ នាយសង្កាត់រដ្ឋបាលជលផលស្រុកពាមជរ បានស្លាប់និងកម្មករ២នាក់ រងរបួសក្នុងពេល ចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ បែរជាទូកបទល្មើសបើកបុកទូកជលផល បណ្ដាលឲ្យលិចទូក នៅ ចំណុច ក្បាលកោះ ស្ថិតក្នុងភូមិខ្សាច់ ឃុំកោះសំពៅ ស្រុកពាមជរ ខេត្តព្រៃវែង កាលពីវេលាម៉ោង៤ទាបភ្លឺថ្ងៃទី២២ខែមិថុនាឆ្នាំ២០១៨។
ជនរងគ្រោះដែលស្លាប់ឈ្មោះ ពិន ចាន់ ភេទប្រុសអាយុ៥០ឆ្នាំ មុខរបរជានាយសង្កាត់រដ្ឋបាលជលផលស្រុកពាមជរ ត្រូវបានកម្លាំងសមត្ថកិច្ច សហការណ៍ជាមួយប្រជាពលរដ្ឋ រកសពឃើញនៅជិតកន្លែងកើកហេតុ កាលពីវេលាម៉ោង៣រសៀលថ្ងៃដដែល ។
ទី២ ឈ្មោះ ទ្រី សុគិត ភេទប្រុស អាយុ ២៩ឆ្នាំ រងរបួសធ្ងន់ ជាអ្នកបើកទូក ទី៣ ឈ្មោះ ខាន់ ទ្រី ភេទប្រុស អាយុ ៥៨ ឆ្នាំបានរបួសធ្ងន់ អ្នកទាំង៣នាក់មានទីលំនៅភូមិកើតហេតុ។ សមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីចាប់ខ្លួនជនដៃដល់៕