ប្រធានអង្គការអ្នកប្រជាធិបតេយ្យ និយមកណ្តាលអន្តរជាតិ៖ សម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក
ភ្នំពេញ៖នៅព្រឹកថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណ បក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាត នៃសន្និសីទអន្តរជាតិ នៃបណ្ដាគណបក្សនយោបាយនៅអាស៊ីលើកទី១២ បានអនុញ្ញាតឱ្យលោក Andrés Pastrana ប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ CDI-IDC (អតីតប្រធានាធិបតីកូឡុំប៊ី) ជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា រាជធានីភ្នំពេញ ។
ក្នុងជំនួបនោះ លោកប្រធានអង្គការ IDC-CDI បានសម្តែងក្តីរីករាយ និងថ្លែងអំណរ គុណចំពោះសម្តេចតេជោ ដែលតែងតែផ្តល់កិត្តិយស និងពេលវេលាដ៏មាន តម្លៃទ ទួល ជួបរូបលោក និងគណៈប្រតិភូគ្រប់ពេលមកចូលរួមប្រជុំ និងធ្វើទស្សនកិច្ចនៅកម្ពុជា។
លោកប្រធាន បានបន្តថា កិច្ចប្រជុំ CDI នៅខេត្តសៀមរាប ដែលទើបតែបញ្ចប់ទៅនេះ ពិតជាទទួលបានជោគជ័យ និងលទ្ធផលជាផ្លែផ្កាល្អបំផុត។ ជាមួយគ្នានោះ លោក ប្រធាន និងគណៈប្រតិភូ ក៏បានទៅទស្សនាពិធីបុណ្យអុំទូក នៅខេត្តសៀមរាបផងដែរ ដែលព្រឹត្តិការណ៍នេះ គឺជាបទពិសោធន៍ដ៏អស្ចារ្យសម្រាប់រូបលោក និងគណៈប្រតិភូ។
លោកប្រធាន ក៏បានរំលឹកពីដំណើរទស្សនកិច្ចនាពេលកន្លងមក ដែលលោក បានមក ទស្សនា ប្រទេសកម្ពុជា ពោលគឺចាប់តាំងពីឆ្នាំ២០០៨ មានដូចជាកិច្ចប្រជុំ CDI ICAPP និងបេសកកម្មជាអ្នកសង្កេតការណ៍បោះឆ្នោត ព្រមទាំងកម្មវិធីសម្ពោធក្រុម ប្រឹក្សាវប្បធម៌អាស៊ី ដែលធ្វើឡើងនៅខាងមុខទីលានជល់ដំរី នៅខេត្តសៀមរាប។
លោកប្រធាន ក៏បានលើកឡើងពីប្រវត្តិជូរចត់ដូចគ្នារវាងកូឡុំប៊ី និងកម្ពុជា ដែលបានរង គ្រោះដោយសារសង្គ្រាម និងការបែកបាក់ ជាពិសេសក្នុងអំឡុងពេល នៃការបះបោរ របស់ពួកជ្រុលនិយម Marxist Guerilla ដែលមានរយៈពេលជាង ៥០ឆ្នាំមុន។
លោកប្រធាន បានគូសបញ្ជាក់ថា សម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាង និងរក្សាបានសន្តិភាពដែលកំពុងរស់រាននៅកម្ពុជា ពិតជា មាន តម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ពិភពលោកមកសិក្សាស្វែងយល់ និងដកបទពិសោធន៍។
លោកប្រធាន បានបន្តថា លោកពិតជាពេញចិត្ត និងគាំទ្រទាំងស្រុងចំពោះ បទអត្ថា ធិប្បាយ របស់សម្តេចតេជោ នៅក្នុងកម្មវិធីបើកសន្និបាត ICAPP ដែលសម្តេចតេជោ បានមានប្រសាសន៍ថា «នៅលើពិភពលោកនេះ គ្មានស្តង់ដារ សម្រាប់ការកសាងសន្តិ ភាព នោះទេ ហើយស្តង់ដារដែលមានសម្រាប់ពិភពលោក គឺមានតែក្នុងវិស័យ កីឡា ប៉ុណ្ណោះ ដែលគេប្រើស្តង់ដាររួមមួយ»។
លោកប្រធាន ក៏បានឯកភាពថា មានតែភាពម្ចាស់ការនៃប្រទេសនីមួយៗប៉ុណ្ណោះ ដែល អាច បង្កើត វិធី សាស្រ្ត ឬស្តង់ដារក្នុងការកសាងសន្តិភាពឱ្យប្រទេសខ្លួនឯង។
លោកប្រធានក៏បានរំលឹកជូនសម្តេចតេជោ ពីប្រវត្តិស្វែងរកសន្តិភាពនៅ ពេលលោកនៅ ជាបេក្ខជន នៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងក្រោយមកក្លាយជាប្រធានា ធិប តី សម្រាប់ប្រទេសកូឡុំប៊ី នៅទសវត្សរ៍ឆ្នាំ១៩៩០។
លោកប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ បានបន្តថា ប្រទេស កម្ពុជា គឺជាប្រទេសគំរូសម្រាប់ប្រទេសកូឡុំប៊ី និងដោយផ្អែកតាមបទពិសោធន៍នេះ លោកបានព្យាយាមចរចាជាមួយគ្រប់បណ្តាគណបក្សនយោបាយ និងគ្រប់ភាគីពាក់ព័ន្ធ ហើយជាលទ្ធផលនាពេលនេះប្រទេសកូឡុំប៊ី បានក្លាយជាប្រទេសគំរូមួយផងដែរ សម្រាប់ ការផ្សះផ្សាដើម្បីសន្តិភាព។
លោកប្រធាន បានសម្តែងការកោតសរសើរ និងស្ញប់ស្ញែងចំពោះនយោបាយ «ឈ្នះ-ឈ្នះ» របស់សម្តេចតេជោ ដែលទទួលបានជោគជ័យ រហូតមានការអភិវឌ្ឍដូច សព្វថ្ងៃ និងទទួលបានឯកភាពជាតិទាំងស្រុង។
ក្នុងឱកាសនោះ លោកស្រីប្រធានអង្គការ COPPAL ដែលជាដៃគូរបស់ CDI បាន ជម្រាប សម្តេចតេជោថា នេះជាលើកទីមួយ ដែលលោកស្រីបានមកទស្សនា ប្រទេស កម្ពុជា ហើយក្រោយពីបានទៅទស្សនានៅសារមន្ទីរគុកទួលស្លែង លោកស្រី ពិតជាមាន អារម្មណ៍សោកសង្រេង និងតក់ស្លុតយ៉ាងខ្លាំង។ លោកស្រី បានបន្តទៀតថា ក្នុងនាមជា ប្រធាន COPPAL តំណាងឱ្យគណបក្សនយោបាយចំនួន ៧៣គណបក្ស លោកស្រី ប្តេជ្ញា គាំទ្ររាល់បណ្តាគំនិតផ្តួចផ្តើមរបស់គណបក្សប្រជាជនកម្ពុជា អំពីបេសកកម្ម ដើម្បី សន្តិភាព និងការផ្សះផ្សា ហើយនៅក្នុងអាណត្តិនេះ លោកស្រី ក្នុងនាមជាប្រធាន គាំទ្រវីរ ភាព ដឹកនាំ ទស្សនវិស័យរបស់សម្តេចតេជោ ក្នុងការស្វែងរកសន្តិភាពជូនប្រទេសកម្ពុជា និងក្នុងតំបន់ និងសូមកោតសរសើរអស់ពីដួងចិត្តចំពោះការលះបង់ ដែលសម្តេចតេជោ បានធ្វើ និងបូជាជូនប្រទេសកម្ពុជា។
សម្ដេចតេជោ បានសម្តែងសេចក្តីរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន លោក Andres Pastrana ប្រធាន IDC-CDI និងគណៈប្រតិភូ COPPAL ដែលបាន អញ្ជើញ មកបំពេញទស្សនកិច្ចនៅកម្ពុជា និងចូលរួមកិច្ចប្រជុំសំខាន់ៗក្នុងពេលនេះ។
សម្តេចតេជោ បានមានប្រសាសន៍ថាការអញ្ជើញចូលរួមកម្មវិធីជាច្រើនកន្លងមក និង ការអញ្ជើញមកទស្សនាប្រទេសកម្ពុជាច្រើនលើករបស់លោកប្រធាន គឺជាការផ្តល់ កិត្តិ យស និងការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់លោក ចំពោះប្រទេសកម្ពុជា។
សម្តេចតេជោ ក៏បានសម្តែងការអបអរសាទរចំពោះលទ្ធផលដ៏ជោគជ័យនៃកិច្ចប្រជុំ IDC-CDI នៅខេត្តសៀមរាប ដែលទើបបានបញ្ចប់ និងមានសេចក្តីសោមនស្សរីករាយ ដែលលោកប្រធាន រួមជាមួយគណៈប្រតិភូ បន្តចូលរួមមហាសន្និបាតនៃបណ្តាគណ បក្ស នយោបាយនៅអាស៊ី លើកទី១២ ហៅកាត់ថា ICAPP ដែលគណបក្សប្រជាជនកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៅរាជធានីភ្នំពេញបន្តទៀត។
សម្តេចតេជោ បានបន្តថា ការចូលរួមក្នុងបណ្តាកិច្ចប្រជុំនេះ គឺមានសារៈសំខាន់ខ្លាំង ណាស់ នាពេលបច្ចុប្បន្ន នៅពេលពិភពលោកមានការវិវត្តយ៉ាងឆាប់រហ័ស ប្រកបដោយ ភាពគ្រោះថ្នាក់ ស្មុគ្រស្មាញ និងមិនអាចប៉ាន់ស្មានបាន ដែលតម្រូវឱ្យគណបក្សនយោ បាយមកពីគ្រប់តំបន់ ចាំបាច់ត្រូវជួបពិភាក្សាគ្នា ស្វែងរកវិធីសាស្រ្ត ដែលអាចជួយនាំ សន្តិភាព ត្រឡប់ មករកពិភពលោក។
សម្តេចតេជោប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះពាក្យពេចន៍ដ៏មានតម្លៃ និង ការគាំទ្រស្មារតី និងសកម្មភាពរបស់ប្រទេសកម្ពុជាក្នុងបេសកកម្មដើម្បីសន្តិភាព និងការ ផ្សះផ្សា សម្រាប់ប្រទេសកម្ពុជាផ្ទាល់ និងសម្រាប់ពិភពលោកទាំងមូល។ សម្តេចតេជោ បានបន្ថែមថា កម្ពុជាមិនអាចឱ្យបរទេសណា មកកាន់ជោគវាសនារបស់ប្រទេសខ្លួន បាន ឡើយ ហើយប្រសិនបើសង្គ្រាមផ្ទុះឡើងសាជាថ្មី មិនអាចមាន ហ៊ុន សែន លើកទីពីរ មក បញ្ចប់សង្គ្រាមបាននោះទេ។
សម្តេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ថា នៅលើពិភពលោកនេះ គ្មានទេស្តង់ដារ សម្រាប់ការស្វែងរកសន្តិភាព ហើយស្តង់ដារមានតែនៅក្នុងវិស័យកីឡាប៉ុណ្ណោះ។ សម្តេចបន្ថែមថា យុត្តិ ធម៌ ពិតប្រាកដ គឺជាយុត្តិធម៌ដែលមនុស្សគ្រប់រូប អាចទទួលយក បាន ហើយនេះ គឺជាចំណុចសំខាន់ដែលបណ្តាគណបក្សនយោបាយគួរគិតគូរ៕