ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទមហាសន្និបាត ICAPP លើកទី១២

8

ភ្នំពេញ៖មហាសន្និបាត នៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោ បាយ អាស៊ី (ICAPP) លើកទី១២ ក្រោមប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះ ផ្សា» ដែលធ្វើឡើងនៅកម្ពុជារយៈពេល៣ថ្ងៃ បានឈានដល់ការបិទបញ្ចប់ហើយ នៅ ថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ ពិធីបិទនឹងប្រព្រឹត្តទៅក្រោមអធិបតី ភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានមហាសន្និបាត ICAPP លើកទី ១២។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ICAPP និងបណ្តាថ្នាក់ ដឹក នាំ និងតំណាងគណបក្សនយោបាយមកពី៤៥ប្រទេសផងដែរ។

នៅក្នុងពិធីបិទមហាសន្និបាតរយៈពេល៣ថ្ងៃនេះ នឹងមានការអានរបាយការណ៍ ស្តីពី លទ្ធផលនៃសម័យប្រជុំពេញអង្គដោយលោក Kwon Hee-seong អគ្គលេ ខាធិការ ICAPP, អានរបាយការណ៍ស្តីពីលទ្ធផលកិច្ចប្រជុំតុមូល ដោយលោក ជំទាវអុឹង កន្ថាផាវី សមាជិកគណៈប្រតិភូគណបក្សប្រជាជនកម្ពុជា, អានរបាយ ការណ៍ស្តីពីលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ីលើកទី៣ ដោយលោកជំទាវភឿង សកុណា, អានរបាយការណ៍ស្តីពីលទ្ធផលនៃកិច្ចប្រជុំវេទិកាសារព័ត៌ មាន លើក ទី៧ ដោយឯកឧត្ដម នេត ភក្ត្រា សមាជិកគណៈប្រតិភូគណបក្សប្រជាជន កម្ពុជា និងការអាន និងការអនុម័តនូវសេចក្តីថ្លែងការណ៍សន្តិភាពទីក្រុងភ្នំពេញ ដោយឯកឧត្ដមMushahid Hussain Sayed សហប្រធានគណៈកម្មាធិការ អចិន្ត្រៃយ៍ ICAPP និងជាអ្នករាយការណ៍ពិសេស ICAPP។

ក្នុងពិធីបិទនេះ ក៏មានការប្រកាសអំពីពានរង្វាន់ ICAPP Asian century Award និងម្ចាស់ផ្ទះរៀបចំមហាសន្និបាត ICAPP លើកទី១៣ ឆ្នាំ២០២៦ ដោយឯកឧត្ដម Chung Eui-yong ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP។

មហាសន្និបាត ICAPP លើកទី១២ ត្រូវបានបើកជាផ្លូវការយ៉ាងមហោឡារិក នៅថ្ងៃ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ម្សិលមិញនេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានកិត្តិ យ ស មហាសន្និបាត ICAPP លើកទី១២ និងជាប្រធានគណ បក្ស ប្រជាជន កម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានមហាសន្និបាត ICAPP លើកទី១២ ថ្នាក់ដឹកនាំរបស់ ICAPP និងថ្នាក់ដឹកនាំ ក៏ដូចជាតំណាងគណបក្សនយោបាយមកពី ៤៥ប្រទេស។

បន្ទាប់ពីពិធីបើកជាផ្លូវការហើយនោះ កិច្ចប្រជុំនានា ក៏បានប្រព្រឹត្តទៅតាមកម្ម វិធី ដែល បានគ្រោងទុករួមមាន៖ សម័យប្រជុំពេញអង្គចំនួន៣វគ្គ, កិច្ចប្រជុំតុមូលនៃ គណ បក្សនយោបាយអន្តរតំបន់ ក្រោមប្រធាន «តួនាទីគណបក្សនយោបាយ ក្នុងការ កសាងសន្តិភាព និងការផ្សះផ្សា», កិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ី លើកទី ៣ ក្រោមប្រធានបទ «ភាពចម្រុះនៃវប្បធម៌សម្រាប់ការលើកកម្ពស់សន្តិភាព និងការ ផ្សះផ្សា», កិច្ចប្រជុំវេទិកាសារព័ត៌មាន ICAPP លើកទី៧ ក្រោមប្រធាន បទ «ការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងបរិបទឌីជីថលដើម្បីថែរក្សាសន្តិភាព»។

នៅក្នុងមហាសន្និបាតនេះ ក៏មានការចុះហត្ថលេខាអនុស្សារណៈ នៃការ យោគយល់ រវាង ICAPP និងសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិ ភាព (IPTP), ICAPP និងអន្តរសភាអាស៊ាន (AIPA)។

សូមបញ្ជាក់ថា មហាសន្និបាត ICAPP លើកទី១២ មានការអញ្ជើញចូលរួម គណៈប្រតិភូចំនួន២៦៣រូប ក្នុងនោះប្រតិភូអន្តរជាតិមានចំនួន ៩៩រូប និងប្រតិភូ កម្ពុជាចំនួន ៦៤រូប (គណៈប្រតិភូគណបក្សប្រជាជនកម្ពុជា មានចំនួន ៤៦រូប និង គណៈប្រតិភូគណបក្សហ៊្វុនស៊ិច មានចំនួន ១៨រូប)។ ក្នុងនោះក៏មានការអញ្ជើញ ចូលរួម ពីគណបក្សចំនួន៦២គណបក្សនយោបាយ ក្នុងនោះគណបក្សនយោ បាយ ចំនួន៥១ មកពីអាស៊ី, គណបក្សនយោបាយចំនួន៤ មកពីអាហ្វ្រិក និងគណបក្ស នយោបាយចំនួន៧ មកពីអាមេរិកឡាទីន, ក្រុមគណបក្សនយោបាយនៅអឺរ៉ុប គឺ តំណាងដោយអ្នកប្រជាធិបតេយ្យនិយមកណ្តាល ( CDI ) និង មាន៤៥ ប្រទេស ចូលរួម។

ចំពោះស្ថាប័ននៃដៃគូសង្កេតការណ៍ គឺអ្នកប្រជាធិបតេយ្យនិយមកណ្តាល អាយប៉ា តំណាងអង្គការយូណេស្កូ តំណាងអគ្គលេខាធិការអង្គការសហប្រជាជាតិ តំណាង គណបក្សនយោបាយនៅអាហ្វ្រិក តំណាងគណបក្សនយោបាយ នៅតំបន់សមុទ្រ ខ្មៅ និងបណ្តាគណបក្សនយោបាយដែលមកពីបណ្តាប្រទេសមិនចូលបក្សសម្ព័ន្ធ និងមានតំណាងសារព័ត៌មានសំខាន់ៗមកពី ១៥ប្រទេសចូលរួមផងដែរ។

មហាសន្និបាត ICAPP លើកទី១២ ជាវេទិកាមួយបង្ហាញនូវសាមគ្គីភាពនៃបណ្តា គណបក្ស នយោបាយនៅអាស៊ីក្នុងសភាពការណ៍នៃសន្តិសុខពិភពលោកថ្មី ក្នុង សភាពការនៃការបម្រែបម្រួលអាកាសធាតុ និងដើម្បីរួបរួមគ្នាដើម្បីឆ្ពោះទៅកសាង សន្តិភាពមួយនៅលើផ្លូវនៃគណបក្សនយោបាយដែលគោរពតាមនៅអត្តសញ្ញាណវប្បធម៌រៀងៗខ្លួន ហើយជាពិសេសគោរពបាននៅអធិបតេយ្យភាព និងឯករាជ្យ ភាព នៃបណ្តាគណបក្សនយោបាយ ដែលតំណាងឱ្យប្រទេសទាំងគណបក្ស នយោបាយ ដឹ កនាំអំណាច និងគណបក្សនយោបាយដែលជាសម្ព័ន្ធភាព និងគណបក្សតូចៗ ដែលមានកៅអីនៅក្នុងរដ្ឋសភា៕

អត្ថបទដែលជាប់ទាក់ទង