ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រទេសអ៊ុយក្រែនទទួលស្គាល់ថាមានការបាត់បង់ជាង ៤០ភាគរយ នៃទឹកដីដែលដណ្តេីមកាន់កាប់ នៅតំបន់ Kursk របស់រុស្ស៉ី

10

ក្រុងកៀវ៖យោធាជាន់ខ្ពស់មួយរូបរបស់អ៊ុយក្រែន បាននិយាយថា អ៊ុយក្រែនបាត់បង់ការគ្រប់គ្រងជាង ៤០ភាគរយនៃទឹកដីដែលខ្លួនកាន់កាប់ នៅតំបន់ Kursk របស់រុស្ស៉ី ខណៈដែលកងកម្លាំងទីក្រុងមូស្គូ បង្កើនការវាយបក។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២៤។

ប្រភពដែលជាអគ្គសេនាធិការអ៊ុយក្រែន បានឱ្យដឹងថា រុស្ស៉ីបានដាក់ពង្រាយទាហានប្រហែល ៥៩,០០០នាក់ទៅកាន់តំបន់ Kursk ចាប់តាំងពីកងកម្លាំងទីក្រុងកៀវ បេីកការវាយលុក ហេីយមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ប្រភពដដែលបញ្ជាក់ថា « យើងគ្រប់គ្រងបានប្រហែល ១,៣៧៦គីឡូម៉ែត្រក្រឡា ។ តែឥឡូវនៅសល់ប្រហែល ៨០០គីឡូម៉ែត្រប៉ុណ្ណោះ ដោយសត្រូវកំពុងបង្កើនការវាយបករបស់ខ្លួន។ យើង នឹង កាន់កាប់ ទឹកដី នេះ ឱ្យ បាន ដរាបណា សម្ភារយោធា នៅតែមាន»។

ក្រសួងការពារជាតិរុស្ស៉ី មិនទាន់ឆ្លើយតបទេចំពោះសំណើរបស់ Reuters សម្រាប់ការវាយតម្លៃថ្មីចុងក្រោយរបស់ទីក្រុងកៀ អំពីសមរភូមិតំបន់ Kursk។ ដូច្នេះ Reuters មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យនូវតួលេខ ឬការពិពណ៌នាដែលបានផ្តល់ឱ្យនេះ ទេ។

គួរបញ្ជាក់ថា អ៊ុយក្រែន បានបេីកការវាយលុកដ៏គួរឱ្យភ្ញាក់ផ្អេីលចូលតំបន់ Kursk កាលពីខែសីហា ដែលជាការវាយប្រហារលេីកដំបូងដោយបរទេស មកលេីរុស្ស៉ីគិតចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។ ជាមួយនិងការវាយរុលចូលទៅក្នុងទីក្រុង Kursk អ៊ុយក្រែន ក៏កំពុងទប់ស្កាត់ការវាយប្រហាររបស់រុស្ស៉ី នៅឯភាគខាងកើត និងភាគឦសាននៃប្រទេស។ ប៉ុន្តែ កម្លាំង រុស្ស៉ី នៅ តែ ឈាន ទៅមុខ ជា លំដាប់ ក្នុង តំបន់ Donetsk ភាគ ខាងកើត អ៊ុយក្រែន៕

អត្ថបទដែលជាប់ទាក់ទង