រដ្ឋមន្ត្រី បីស្ថាប័ន កំពុងជួបពិភាក្សា ការធ្វើវិសោនកម្ម ច្បាប់ព្រៃឈើ នៅព្រឹកនេះ
ភ្នំពេញ ៖ រដ្ឋមន្ត្រី បីស្ថាប័ន កំពុងជួបពិភាក្សា ការធ្វើវិសោនកម្ម ច្បាប់ព្រៃឈើ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ មានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោក វេង សាខុន បាននិងកំពុងជួបពិភាក្សាគ្នា អំពីការធ្វើវិសោនកម្មច្បាប់ ស្តីពីព្រៃឈើ ដើម្បីការពារធនធានធម្មជាតិ ព្រៃឈើ នាទីស្តីការក្រសួងមមហាផ្ទៃ។
សម្ដេចក្រឡាហោម ស ខេង កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ បានស្ដាប់របាយការណ៍ ស្ដីពីលទ្ធផល នៃការសិក្សាស្រាវជ្រាវ ធ្វើវិសោធនកម្មច្បាប់ ស្ដីពីព្រៃឈើ ច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ និងច្បាប់ស្ដីពីជលផល។
សូមបញ្ជាក់ថា ក្រោយពីការប្រកាសបង្ក្រាប រាល់បទល្មើសព្រៃឈើ នាពេលកន្លងមក រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានដាក់ចេញវិធានការ ជាបន្តបន្ទាប់ បង្ក្រាបសកម្មភាពពាក់ព័ន្ធ បទល្មើសព្រៃឈើ តាមការសន្យា ជាក់ស្តែងសម្តេច បានដកហូតតួនាទី ប្រធានច្រកទ្វារ នៅខេត្តត្បូងឃ្មុំ ចំនួន៥រូប ហើយរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ក៏បានស្នើអភិបាលខេត្ត ភាគឦសាន៣រូប ត្រូវទប់ស្កាត់ និងបង្ក្រាបបទល្មើស ព្រៃឈើឲ្យបាន ទាន់ពេលវេលាផងដែរ៕