ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹកថ្ងៃនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូល សេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់ចិនជាសកល

12

ភ្នំពេញ៖វិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI) សហកាជា មួយស្ថាប័ន និងអង្គការដៃគូជាច្រើនទៀតរបស់ចិន រៀបចំកិច្ចប្រជុំកំពូលស្តីពី សេដ្ឋ កិច្ច និងបច្ចេកវិទ្យារបស់ចិនជាសកលរយៈពេលពេញមួយថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ ពិធីបើកកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

បន្ទាប់ពីពិធីត្រូវបានបើកជាផ្លូវការរួចរាល់ នឹងមានកិច្ចប្រជុំនឹងបន្តជាមួយ កិច្ចប្រជុំ ពេញអង្គចំនួន៣វគ្គ ដោយពិភាក្សាលើប្រធានបទសំខាន់ៗចំនួន៣។ កិច្ចពិភាក្សានឹងចូលរួម ដោយអ្នកជំនាញនៅកម្ពុជា ម៉ាឡេស៊ី និងប្រទេសចិន។

កិច្ចប្រជុំពេញអង្គទាំង៣វគ្គនោះរួមមាន៖

កិច្ចប្រជុំពេញអង្គវគ្គទី១៖ ពិភាក្សាលើប្រធានបទ «ប្រទេសចិន ភាពបៃតងនៃ BRI និង RCEP៖ ការរៀបចំផែនការអនាគត និងការពន្លឿនភាពជាដៃគូ»

កិច្ចប្រជុំនេះ នឹងពិភាក្សាពីបញ្ហាពិភពលោកពហុប៉ូលថ្មី បង្ហាញពីបញ្ហាប្រឈមថ្មី ជា មួយនឹង ការផ្លាស់ ប្តូរអំណាច សកលដែលកើតចេញពីការកើនឡើងនៃអំណាច របស់ ប្រទេសចិន។ ពិភពលោកក្លាយជា VUCA កាន់តែខ្លាំងឡើង ងាយនឹងបង្ក ជាហេតុ (volatile) មិនច្បាស់លាស់ (uncertain) ស្មុគស្មាញ (complex) និង មិនមានការសម្រេចចិត្តច្បាស់លាស់ (ambiguous)។ តើ អាស៊ាន អាច ឆ្លើយ តប យ៉ាង ណា ចំពោះ បញ្ហា ប្រឈម ភូមិសាស្ត្រ នយោបាយ ទាំងនេះ? តើចិនមាន តួនាទី អ្វី? តើ BRI អាចពន្លឿនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់អាស៊ី យ៉ាងដូចម្តេច? តើយើងអាចប្រែក្លាយបញ្ហាប្រឈមទៅជាឱកាសដោយរបៀបណា? តើយើងអាច បង្កើន ឱកាសពី RCEP យ៉ាងដូចម្តេច? តើ FTA អាចបង្កើតឱកាសថ្មីដោយ របៀប ណា?

កិច្ចប្រជុំពេញអង្គវគ្គទី២ ពិភាក្សាលើប្រធានបទ «ឌីជីថល កំណើនបៃតង និង និរន្តរ ភាព៖ បញ្ហាប្រឈម និងឱកាសនៅក្នុងសេដ្ឋកិច្ចថ្មី»

កិច្ចប្រជុំនេះនឹងពិភាក្សាទៅលើបញ្ហាសេដ្ឋកិច្ចថ្មី ឌីជីថលភាវូបនីយកម្ម និងនិរន្តរ ភាព គឺជាកត្តាជំរុញដ៏សំខាន់។ នៅពេលដែលពិភពលោកងាកទៅរកសេដ្ឋកិច្ច បៃ តង ចិន និងអាស៊ាន ត្រូវតែបង្កើនកិច្ចសហប្រតិបត្តិការក្នុងថាមពលកកើត ឡើង វិញ និងសកម្មភាពអាកាសធាតុ តាមរយៈចំណុចស្នូលនៃកំណើនបៃតង។ ទន្ទឹម នឹងនេះ បច្ចេកវិទ្យាឌីជីថល Ai និង internet of things នឹងជំរុញចិន និង អាស៊ាន ឆ្ពោះទៅមុខក្នុងសេដ្ឋកិច្ចឌីជីថល។ តើ ចិន និង អាស៊ាន អាច ពង្រឹង កិច្ច សហប្រតិបត្តិការ ក្នុង បរិវត្តកម្ម ឌីជីថល ដោយ របៀប ណា?

កិច្ចប្រជុំពេញអង្គវគ្គទី៣ នឹងពិភាក្សាលើប្រធានបទ «តួនាទីរបស់សហគ្រិន និង វិនិយោគិនចិន នៅក្រៅប្រទេសក្នុងការជំរុញការវិនិយោគផ្ទាល់ពីបរទេស៖ សហ គ្រិន ភាព ការចាប់ផ្តើមអាជីវកម្ម និងអាជីវកម្មគ្រួសារ»

កិច្ចប្រជុំនឹងពិភាក្សាពីបញ្ហាជនជាតិចិនដែលចំណាកស្រុកនៅក្រៅប្រទេសបានដើរតួនាទីយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ច និងវិបុលភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប្រទេសជាច្រើនទៀតនៅទូទាំងពិភពលោក។ តើ ជន ចំណាកស្រុកទាំងនេះ អាច បន្ត រួម ចំណែក ដល់ កំណើន ពិភពលោក និង ក្នុង តំបន់ ដោយ របៀប ណា? តើធ្វើ ដូចម្តេចដើម្បីលើកទឹកចិត្តសហគ្រិនភាព នវានុវត្តន៍ និងការចាប់ផ្តើមអាជីវកម្ម?

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកល (GCET) ដែលពីមុន ត្រូវបាន គេស្គាល់ថា ជាកិច្ចប្រជុំកំពូលសេដ្ឋកិច្ចពិភពលោករបស់ចិន គឺជាវេទិកាអន្តរជាតិ ដ៏សំខាន់មួយដែលផ្តោតលើការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសចិន អាស៊ាន និងប្រជាជនចិនទូទាំងពិភពលោក។ កិច្ចប្រជុំ កំពូលនេះ ក៏ជួយសម្រួលដល់ការសិក្សានៃវប្បធម៌ចម្រុះ និងការផ្លាស់ប្តូររវាងទស្សន វិស័យ លោកខាងកើត និងលោកខាងលិច។

ចាប់តាំងពីការបង្កើតឡើងនៅក្នុងឆ្នាំ២០០៩ កិច្ចប្រជុំកំពូលនេះ ត្រូវបានរៀបចំ ឡើង នៅក្នុងទីក្រុងនានា រួមមានទីក្រុង Kuala Lumpur, Melbourne, ទីក្រុង ឡុងដ៍, Melaka, Penang, ទីក្រុង Chongqing, ទីក្រុងប៉េកាំង, ទីក្រុង Shenzhen, ទីក្រុងហុងកុង និងម៉ាកាវ។

ការប្តូរឈ្មោះទៅកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកល ឆ្លុះបញ្ចាំង ពី សារៈសំខាន់នៃបច្ចេកវិទ្យា ជាពិសេសនវានុវត្តន៍ឌីជីថល និងភាពបៃតង ដែលជា កត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចនាពេលអនាគត។ វាក៏លើកឡើងនូវតម្រូវ ការ ក្នុងការដោះស្រាយបញ្ហាប្រឈមជាសកល ដូចជាការប្រែប្រួលអាកាសធាតុ និរន្តរភាព និងការផ្លាស់ប្តូរភូមិសាស្ត្រសេដ្ឋកិច្ច។

GCET ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងភាពជាដៃគូបច្ចេកវិទ្យា ស្រប ពេលដែលមានការគាំទ្រយ៉ាងខ្លាំងក្លាលើកត្តា ៤យ៉ាង រួមមាន ភពផែនដី មនុស្ស វិបុលភាព និងភាពជាដៃគូ។

នៅក្នុងពិភពលោកក្រោយជំងឺរាតត្បាត ដែលត្រូវបានសម្គាល់ដោយការកើនឡើង នៃទំនោរមនោគមវិជ្ជាសកល និងពហុភាគីនិយម បេសកកម្មរបស់ GCET គឺពាក់ ព័ន្ធជាងពេលណាៗទាំងអស់។ កិច្ចប្រជុំកំពូលនេះជំរុញកិច្ចសហប្រតិបត្តិការ ពហុ ភាគី ដើម្បីរុករក និងដោះស្រាយបញ្ហាប្រឈមភូមិសាស្ត្រ និងសេដ្ឋកិច្ចប្រកប ដោយ ប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង