ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រោយវិលមកកាន់ក្រសួងចាស់វិញឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងចេញទៅបំពេញទស្សនកិច្ចនៅប្រទេសចិននាថ្ងៃស្អែក

11

ភ្នំពេញ៖បន្ទាប់វិលត្រឡប់មកកាន់ក្រសួងចាស់វិញក្រោយចាកចេញជាងមួយឆ្នាំនៅថ្ងៃស្អែកនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការ បរទេសនឹងផ្តើមដំណើរទស្សនកិច្ចដំបូងទៅកាន់ប្រទេសចិន។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានឱ្យដឹងថា ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីនឹងអញ្ជើញដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន រយៈពេល៤ថ្ងៃពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ តបតាមការ អញ្ជើញ របស់ក្រសួងការបរទេសចិន។

ក្នុងឱកាសទស្សនកិច្ចនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងមានជំនួបទ្វេភាគី ដាច់ ដោយឡែកពីគ្នា ជាមួយឯកឧត្ដម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន និងឯកឧត្ដម លីវ ជានឆា រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិមជ្ឈិមបក្សកុម្មុយនីស្តចិន។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏គ្រោងមានជំនួបជាមួយឥស្សរជនចិនផ្សេងទៀតផងដែរ។

ស្របពេលដែលឆ្នាំ២០២៤ គឺជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន កម្ពុជា -ចិន ដំណើរទស្សនកិច្ចរបស់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសចិន មាន គោលបំណងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏យូរអង្វែង និងមិត្តភាពដែក ថែប រវាងប្រទេសទាំងពីរ។

សូមបញ្ជាក់ថា ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អ្នកការទូតដ៏ចំណានរបស់ កម្ពុជា ទទួលបានការទុកចិត្តពីសម្តេចតេជោ ហ៊ុន សែន ឱ្យកាន់តំណែងជារដ្ឋមន្ត្រី កា រ បរទេសនៅឆ្នាំ២០១៦។ បន្ទាប់ពីបំពេញការងារប្រកបដោយភាពលេច ធ្លោររយៈពេលប្រមាណជាង៧ឆ្នាំ អណត្តិទី៦ហើយនៅក្នុងរាជរដ្ឋាភិបាលនីតិកាលថ្មី ឯកឧត្ដម ប្រាក់ សុខុន ក៏ត្រូវបានប្តូរចេញពីក្រសួងការបរទេស ទៅកាន់តំណែងជាអនុប្រធានទី១ នៃព្រឹទ្ធសភាកម្ពុជា។

បន្ទាប់ពីចាកចេញពីក្រសួងការបរទេសកម្ពុជារយៈពេលជាងមួយឆ្នាំ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដម ប្រាក់ សុខុន មានអតីតភាពជាអ្នកសារព័ត៌មាន ក៏ ទទួល បានការទុកចិត្តពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងទទួលការគាំទ្រពីសមាជិករដ្ឋសភា បោះឆ្នោតឱ្យរូបឯកឧត្ដមវិលចូលសមរភូមិចាស់វិញ ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសនិងកិច្ចសហប្រតិប័ត្តការអន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង