ACU ឃាត់ខ្លួនស្ត្រី២នាក់ ដែលពាក់ព័ន្ធនឹងការយកលុយ៣០ម៉ឺនដុល្លារទៅឱ្យ លោក មួង ឃីម និងគ្រូមាលី សាម៉េត រត់ការចង់ឲ្យកូនចូលជាមន្រ្តីគយនៅខេត្តបាត់ដំបង
ភ្នំពេញ៖កម្លាំងអង្គភាពប្រឆាំងអំពើពុករលួយ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានឃាត់ខ្លួនស្រ្តី២នាក់ ដែលពាក់ព័ន្ធនឹងករណីយកលុយប្រមាណ៣០ម៉ឺនដុល្លារទៅឱ្យលោក មួង ឃីម និងលោក លី សាម៉េត ហៅគ្រូមា ដើម្បីរត់ការក្លាយជាមន្រ្តីគយនៅខេត្តបាត់ដំបង។
ស្ត្រី២នាក់នោះរួមមាន លោកស្រី ឆាយ សុវណ្ណារី និងលោកស្រី ហុើង ទិត្យរាត្រីល័ក្ខណ៍ ដែលជាអ្នកនាំយកលុយចរចាជាមួយលោក មួង ឃីម និងលោក លី សាម៉េត។ នេះបើតាមប្រភពព័ត៌មានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។
ស្រ្តី២នាក់ខាងលើនេះ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ នៅវេលាម៉ោង៩៖៣០ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ៕